លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារថ្វាយព្រះអង្គម្ចាស់ Charlesទីបី ព្រះមហាក្សត្រអង់គ្លេសថ្មី ដើម្បីចូលរួមលំលែកទុក្ខចំពោះការសោយទិវង្គតរបស់ព្រះមហាក្សត្រីElizabethទី២នៃប្រទេសអង់គ្លេស

2022-09-09 16:32:24
ប្រភព:CRI

  ថ្ងៃទី ៩ ខែកញ្ញាលោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារថ្វាយព្រះអង្គម្ចាស់ Charlesទីបី ព្រះមហាក្សត្រអង់គ្លេសថ្មី ដើម្បីចូលរួមរំលែកទុក្ខចំពោះការសោយទិវង្គតរបស់ព្រះមហាក្សត្រីElizabethទី២នៃប្រទេសអង់គ្លេស ។ លោក Xi Jinping បានតំណាងឱ្យរដ្ឋាភិបាលនិងប្រជាជនចិន ព្រមនិងក្នុងនាមខ្លួនលោកផ្ទាល់ សូមសម្តែងមរណទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះការសោយទិវង្គតនៃព្រះមហាក្សត្រីElizabethទី២នៃប្រទេសអង់គ្លេស ព្រមនិងសម្តែងការសួរសុខទុក្ខយ៉ាងស្មោះចំពោះព្រះរាជវង្សានុវង្ស រដ្ឋាភិបាលនិងប្រជាជននៃប្រទេសអង់គ្លេស ។

  លោក Xi Jinping បានគូសបញ្ជាក់ថា ខ្ញុំយកចិត្តទុកដាក់ខ្ពស់ដល់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអង់គ្លេស ហើយរីករាយធ្វើការខិតខំប្រឹងប្រែងរួមជាមួយព្រះអង្គម្ចាស់ Charlesទីបី  ចាត់ទុកឱកាសខួបទី៥០នៃការបង្កើតទំនាក់ទំនងថ្នាក់ឯកអគ្គរដ្ឋទូត/រាជទូតរវាងចិននិងអង់គ្លេស ជំរុញការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីប្រកបដោយភាពរឹងមាំនិងប្រកបដោយស្ថិរភាព ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រទេសនិងប្រជាជននៃប្រទេសទាំងពីរ ៕

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារថ្វាយព្រះអង្គម្ចាស់ Charlesទីបី ព្រះមហាក្សត្រអង់គ្លេសថ្មី ដើម្បីចូលរួមលំលែកទុក្ខចំពោះការសោយទិវង្គតរបស់ព្រះមហាក្សត្រីElizabethទី២នៃប្រទេសអង់គ្លេស