លោក Xi Jinping ប្រធានរដ្ឋចិន និង លោក Faure ប្រធានាធិបតីតូហ្គោផ្ញើលិខិតទៅវិញទៅមកដើម្បីអបអរសាទរខួបទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងតូហ្គោ

2022-09-20 16:56:07
ប្រភព:CRI

  កាលពីថ្ងៃទី ១៩  ខែ កញ្ញា លោក Xi Jinping ប្រធានរដ្ឋចិន និង លោក Faure ប្រធានាធិបតីតូហ្គោបានផ្ញើលិខិតទៅវិញទៅមកដើម្បីអបអរសាទរខួបទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងតូហ្គោ ។

  ថ្លែងក្នុងលិខិត លោក Xi Jinping បានបញ្ជាក់ថា ប្រទេសចិន និងសាធារណរដ្ឋតូហ្គោ មានចំណងមិត្តភាពប្រពៃណីតាំងពីយូរលង់ណាស់មកហើយ ។ ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-តូហ្គោ ព្រមទាំងមានឆន្ទៈរួមសហការជាមួយលោកប្រធានាធិបតី Faure ដោយចាត់ទុកខួបទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរជាឱកាសមួយ ដើម្បីពង្រឹងទំនុកចិត្តផ្នែកនយោបាយ និងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យនានាក្នុងក្របខ័ណ្ឌនៃការរួមគ្នាកសាង "ខ្សែក្រវាត់ និងផ្លូវ" និងវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិក ក្នុងន័យជំរុញឱ្យទំនាក់ទំនងចិន-តូហ្គោឡើងដល់កម្រិតថ្មីមួយ និងរួមចំណែកយ៉ាងសកម្មដល់ការកសាងសហគមន៍រួមវាសនាចិន-អាហ្វ្រិកដែលមានភាពកាន់តែស្អិតល្មួត ។

  ចំណែកលោក Faure បានថ្លែងថា ជានិច្ចកាល ប្រទេសចិនតែងតែជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់របស់តូហ្គោក្នុងការស្វែងរកផ្លូវអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយនិងប្រកបដោយនិរន្តរភាព ។ ប្រទេសតូហ្គោនឹងបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ ព្រមនិងមានឆន្ទៈរួមសហការជាមួយលោក Xi Jinping ប្រធានរដ្ឋចិន ដើម្បីពង្រឹងនិងពង្រីកជាបន្តបន្ទាប់នូវទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ៕

លោក Xi Jinping ប្រធានរដ្ឋចិន និង លោក Faure ប្រធានាធិបតីតូហ្គោផ្ញើលិខិតទៅវិញទៅមកដើម្បីអបអរសាទរខួបទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងតូហ្គោ