លោកXiJinping ផ្ញើលិខិតអបអរសាទរដល់ខួបទី ៧០ នៃការបង្កើតទីភ្នាក់ងារសារព័ត៌មានចិន
2022-09-23 18:14:40
ប្រភព:CRI
ក្នុងឱកាសខួបទី ៧០ នៃការបង្កើតទីភ្នាក់ងារសារព័ត៌មានចិន លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានផ្ញើលិខិតអបអរសាទរនិងប្រសិទ្ធពរដោយស្មោះចំពោះសមមិត្តទាំងអស់នៃទីភ្នាក់ងារសារព័ត៌មានចិន។
ថ្លែងក្នុងលិខិត លោក Xi Jinping រំពឹងទុកថា ទីភ្នាក់ងារសារព័ត៌មានចិននឹងយកខួបកំណើតទី ៧០ ជាចំណុចចាប់ផ្តើមថ្មី លើកកម្ពស់សមត្ថភាពផ្សព្វផ្សាយអន្តរជាតិ បង្កើន ប្រសិទ្ធភាពនៃការផ្សាយព័ត៌មាន ព្រមទាំងរួមចំណែកថ្មីកាន់តែខ្លាំងក្នុងការជំរុញការផ្លាស់ប្តូរអរិយធម៌រវាងចិននិងបរទេស ក៏ដូចជាបង្កើនការយល់ដឹងពីគ្នារវាងប្រជាជននៃប្រទេសចិននិងបរទេសផងដែរ ។