សៀវភៅ«សម្រង់បទអធិប្បាយរបស់លោក Xi Jinping អំពីការធ្វើអភិបាលកិច្ចបក្សតាមបទប្បញ្ញត្តិ»ត្រូវបានបោះពុម្ពផ្សាយ

2022-10-08 18:23:23
ប្រភព:CRI

  សៀវភៅ«សម្រង់បទអធិប្បាយរបស់លោក Xi Jinping អំពីការធ្វើអភិបាលកិច្ចបក្សតាមបទប្បញ្ញត្តិ»ដែលរៀបរៀងនិងចងក្រងដោយបណ្ឌិត្យសភាប្រវត្តិសាស្ត្រនិងឯកសារបក្សកុម្មុយនីស្តចិនត្រូវបានបោះពុម្ពផ្សាយនៅទូទាំងប្រទេសចិន។

  បទអធិប្បាយមួយចំនួនរបស់លោក Xi Jinping អំពីការធ្វើអភិបាលកិច្ចបក្សតាមបទបញ្ញត្តិប្រកបដោយសារៈសំខាន់ចំពោះការដែលបក្សកុម្មុយនីស្តចិនបង្កើនភាពម្ចាស់ការនិងភាពមុតមាំក្នុងការគ្រប់គ្រងបក្សតាមបទប្បញ្ញត្តិ ដើរតួនាទីដ៏សំខាន់និងរឹតតែប្រសើរឡើងក្នុងការគាំពារការដឹនាំជាឯកភាពនៃបជ្ឈិមបក្ស ការធានាការកាន់អំណាចក្នុងរយៈពេលយូររបស់បក្សនិងភាពសុខសាននៃប្រទេសជាតិ ការជំរុញឱ្យអនុវត្តនូវការគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹងដោយគ្រប់ជ្រុងជ្រោយ ធានាឱ្យបក្សក្លាជាស្នូលដឹកនាំដ៏រឹងមាំជានិច្ចក្នុងដំណើរប្រវត្តិសាស្ត្រនៃការអភិវឌ្ឍសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិន ការផ្តល់ការគាំទ្រខាងនយោបាយដ៏មុតមាំសម្រាប់ការកសាងប្រទេសសង្គមនិយមទំនើបនិងជំរុញការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញដោយគ្រប់ជ្រុងជ្រោយ។

  សៀវភៅនេះបានដកស្រង់របាយការណ៍ សុន្ទរកថា អត្ថបទ អនុសាស៍ណែនាំជាដើមរបស់លោក Xi Jinping ក្នុងអំឡុងពេលពីថ្ងៃទី ១៥ ខែវិច្ឆិកាឆ្នាំ ២០១២ ដល់ថ្ងៃទី ១៧ ខែមិថុនាឆ្នាំ ២០២២៕

សៀវភៅ«សម្រង់បទអធិប្បាយរបស់លោក Xi Jinping អំពីការធ្វើអភិបាលកិច្ចបក្សតាមបទប្បញ្ញត្តិ»ត្រូវបានបោះពុម្ពផ្សាយ