សំបុត្រឆ្លើយតបរបស់លោក Xi Jinping ប្រធានរដ្ឋចិនបានលើកទឹកចិត្តយ៉ាងខ្លាំងដល់គ្រូនិងសិស្សអនុវិទ្យាល័យរបស់ប្រទេស Malta
ព្រឹកថ្ងៃទី ៦ ខែតុលា ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេស Malta បានជូនសំបុត្រឆ្លើយតបរបស់លោក Xi Jinping ប្រធានរដ្ឋចិនទៅឱ្យគ្រូនិងសិស្សនៃអនុវិទ្យាល័យមួយនៃប្រទេស Malta ។
លោក Azzopardi ជាគ្រូបង្រៀននៅអនុវិទ្យាល័យ Saint Margaret បានទៅប្រទេសចិនជាលើកទីមួយនៅ១០ឆ្នាំមុន ហើយបានជាប់ចិត្តយ៉ាងខ្លាំងដោយប្រវត្តិសាស្ត្រនិងវប្បធម៌ចិន ក៏កើតមានគំនិត “ បង្រៀនពីប្រទេសចិនក្នុងបន្ទប់រៀន” ។ បន្ទាប់ពីត្រឡប់ទៅមាតុប្រទេសវិញ ក្រោមការគាំទ្ររបស់រដ្ឋាភិបាលប្រទេស Malta ស្ថានទូតចិនប្រចាំនៅប្រទេស Malta និងមជ្ឈមណ្ឌលវប្បធម៌ចិននៅប្រទេស Malta កាលពីឆ្នាំ២០១០ លោក Azzopardi បានបង្កើត “ជ្រុងចិន” ក្នុងអនុវិទ្យាល័យ ដែលបានក្លាយជាបន្ទប់រៀនសំខាន់សម្រាប់កូនសិស្ស Malta ស្វែងយល់ពីវប្បធម៌ចិន។ កាលពីខែកក្កដាឆ្នាំ២០២២ លោក Azzopardi និងសិស្សរបស់លោកបានផ្ញើសំបុត្រជូនលោក Xi Jinping ប្រធានរដ្ឋចិន ដើម្បីបង្ហាញពីចំណង់ចំណូលចិត្តចំពោះវប្បធម៌ចិន និងជូនពរខួបទី៥០នៃការបង្កើតទំនាក់ទំនងការទូតរវាង Malta និងចិន ព្រមទាំងលើកឡើងពីឆន្ទៈរួមចំណែកកាន់តែច្រើនក្នុងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ។
លោក Xi Jinping ប្រធានរដ្ឋចិនបានឆ្លើយតបក្នុងសំបុត្រថា សង្ឃឹមថា “ជ្រុងចិន” នឹងធ្វើបានកាន់តែល្អ ស្វាគមន៍គ្រូនិងសិស្ស Malta មកសិក្សាផ្លាស់ប្តូរនៅចិន។ សង្ឃឹមថាគ្រូបង្រៀននិងយុវជនប្រទេស Malta កាន់តែច្រើនធ្វើជាអ្នកជំរុញការផ្លាស់ប្តូរអរិយធម៌និងជាអ្នកបន្តវេននៃចំណងមិត្តភាពរវាងប្រទេសទាំងពីរ៕