លោក Xi Jinping ផ្ញើសារលិខិតអបអរសាទរលោកAlexander Van der Bellen ដែលបន្តជាប់ឆ្នោតជាប្រធានាធិបតីអូទ្រីស
2022-10-11 16:41:31
ប្រភព:CRI
កាលពីថ្ងៃទី ១០ ខែតុលា រដ្ឋបាលជាតិស្ថិតិចិនបានចេញផ្សាយរបាយការណ៍មួយចំនួនស្តីពីសមិទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមចិនបន្ទាប់ពីការបើកធ្វើសមាជលើកទី ១៨ នៃបក្សកុម្មុយនីស្តចិនឱ្យដឹងថា នៅឆ្នាំ២០២១ ចំនួនសរុបនៃមនុស្សមានការងារធ្វើនៅទីក្រុងនិងជនបទនៃប្រទេសចិនមាន ៤៦៧៧៣ ម៉ឺននាក់ បានកើនឡើង ៩៤៨៦ ម៉ឺននាក់បើប្រៀបធៀបនឹងឆ្នាំ២០១២ ។
របាយការណ៍នេះចែងថា ប្រទេសចិនមានលទ្ធភាពគ្រប់គ្រាន់ដើម្បីធានាឱ្យក្រុមមនុស្សសំខាន់មានការងារធ្វើ សមត្ថភាពផ្តល់ឱកាសការងារនៃវិស័យឧស្សាហកម្មសេវាកម្ម ត្រូវបានពង្រឹង។ ក្រៅពីនេះ គុណវុឌ្ឍិរបស់និយោជិតត្រូវបានកែលម្អយ៉ាងខ្លាំងផងដែរ ពោលគឺ ប្រទេសចិនបាននិងកំពុងបង្កើនការធានាឱកាសការងារជាបន្តបន្ទាប់ ។