សៀវភៅ « ស៊ីជីនភីង ៖ អភិបាលកិច្ចចិន » ភាគមួយដែលបោះពុម្ពផ្សាយជាភាសាអ៊ីស្លង់បានចេញផ្សាយនៅក្រុង Reykjavik
2022-10-12 17:06:45
ប្រភព:CRI
កាលពីថ្ងៃទី ១១ ខែតុលា ពិធីចេញផ្សាយជាលើកដំបូងនៃសៀវភៅ « ស៊ីជីនភីង ៖ អភិបាលកិច្ចចិន » ភាគមួយជាភាសាអ៊ីស្លង់បានរៀបចំធ្វើនៅមជ្ឈមណ្ឌលសន្និសីទ Harpa ក្នុងទីក្រុង Reykjavik រដ្ឋធានីនៃប្រទេសអ៊ីស្លង់។
លោក Olafur Ragnar Grimsson អតីតប្រធានាធិបតីអ៊ីស្លង់ បានសម្តែងការស្វាគមន៍ចំពោះការបោះពុម្ពផ្សាយសៀវភៅ « ស៊ីជីនភីង ៖ អភិបាលកិច្ចចិន » ភាគមួយជាភាសាអ៊ីស្លង់ លោកបានថ្លែងថា ការបោះពុម្ពផ្សាយសៀវភៅ « ស៊ីជីនភីង ៖ អភិបាលកិច្ចចិន »ជាភាសាផ្សេងៗ គឺប្រៀបដូចជាការសន្ទនារវាងប្រទេសចិន និងពិភពលោក ហើយការបកប្រែសៀវភៅនេះជាភាសាអ៊ីស្លង់ នឹងលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមកនិងការផ្លាស់ប្តូរមិត្តភាពរវាងប្រទេសចិននិងអ៊ីស្លង់រនិងប្រជាជននៃប្រទេសទាំងពីរ ឯការយល់ដឹងច្បាស់ពីប្រទេសចិន គឺមានសារៈសំខាន់ណាស់ចំពោះការអភិវឌ្ឍនៃពិភពលោកនាពេលបច្ចុប្បន្ននិងពេលអនាគត ៕