មជ្ឈិមបក្សកុម្មុយនីស្តចិនបើកធ្វើពិធីសំណេះសំណាលជាមួយឥស្សរជនក្រៅបក្ស លោក Xi Jinping ធ្វើជាអធិបតី ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ

2022-10-13 17:01:44
ប្រភព:CRI

  មជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកធ្វើពិធីសំណេះសំណាលជាមួយឥស្សរជនក្រៅបក្សនៅវិមានZhongnanhaiទីស្តីការរដ្ឋនៅក្រុងប៉េកាំងកាលពីថ្ងៃទី៣១ខែសីហា ដោយបានស្តាប់សំណើនិងយោបល់ របស់តំណាងនៃមជ្ឈិមបក្សប្រជាធិបតេយ្យនានា អ្នកទទួលខុសត្រូវនៃសភាពាណិជ្ជកម្មទូទាំងប្រទេសនិងឥស្សរជនក្រៅបក្សអំពីសេចក្តីព្រាងច្បាប់នៃរបាយការណ៍សមាជបក្សកុម្មុយនីស្តចិនលើកទី២០   លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានធ្វើអធិបតីព្រមទាំងថ្លែងសុន្ទរកថាគន្លឹះដោយគូសបញ្ជាក់ថា ប្រឈមមុខនឹងយុគសម័យថ្មី ដំណើរថ្មី ភារកិច្ចថ្មីនិងតម្រូវការថ្មី បក្សកុម្មុយនីស្តចិននិងគណបក្សប្រជាធិបតេយ្យនានាគួរតែបង្កើនកិច្ចសហប្រតិបត្តិការ ពង្រឹងនិងអភិវឌ្ឍរណសិរ្យរួបរួមស្នេហាជាតិយ៉ាងទូលំទូលាយបំផុត ប្រមូលផ្តុំពុន្ធិនិងកម្លាំងគ្រប់ស្រទាប់ជាន់ថ្នាក់ក្នុងកម្រិតអតិបរមា ដើរតួនាទីជាអតិបរមានៃភាពសកម្ម ភាពម្ចាស់ការនិងភាពច្នៃប្រឌិតរបស់សង្គមនិងប្រជាជាតិទាំងមូល រួមគ្នាខិតខំប្រឹងប្រែងក្នុងការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ និងជំរុញការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញដោយគ្រប់ជ្រុងជ្រោយ៕

មជ្ឈិមបក្សកុម្មុយនីស្តចិនបើកធ្វើពិធីសំណេះសំណាលជាមួយឥស្សរជនក្រៅបក្ស លោក Xi Jinping ធ្វើជាអធិបតី ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ