លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើលិខិតដើម្បីអបអរសាទរការបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍និងចំណេះដឹងនៃការដឹកជញ្ជូនប្រកបដោយនិរន្តរភាពអន្តរជាតិចិន
នៅថ្ងៃទី ១៤ ខែតុលា លោកXi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតដើម្បីអបអរសាទរការបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍ និងចំណេះដឹងនៃការដឹកជញ្ជូនប្រកបដោយនិរន្តរភាពអន្តរជាតិចិន។
លោក Xi Jinping បានចង្អុលបង្ហាញថា ការជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃការដឹកជញ្ជូនសកល ជំរុញការតភ្ជាប់ជាសកល គឺមានសារៈសំខាន់ណាស់ក្នុងការធានាស្ថិរភាពនិងភាពរលូននៃខ្សែសង្វាក់ផ្គត់ផ្គង់នៃចរាចរណ៍ទំនិញជាសកល និងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក។ ការបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍និងចំណេះដឹងនៃការដឹកជញ្ជូនប្រកបដោយនិរន្តរភាពអន្តរជាតិប្រទេសចិន គឺជាវិធានការដ៏សំខាន់ដើម្បីគាំទ្រការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ។ ប្រទេសចិនមានឆន្ទៈរួមជាមួយប្រទេសដទៃទៀតប្រើប្រាស់យ៉ាងពេញលេញនូវមជ្ឈមណ្ឌលនវានុវត្តន៍និងចំណេះដឹងនៃការដឹកជញ្ជូនប្រកបដោយនិរន្តរភាពអន្តរជាតិចិន ដែលជាវេទិកាសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការផ្នែកដឹកជញ្ជូនជាសកល ដើម្បីរួមចំណែកក្នុងការជំរុញគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ និងជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ។
សូមបញ្ជាក់ថា ពិធីសម្ពោធមជ្ឈមណ្ឌលនវានុវត្តន៍និងចំណេះដឹងនៃការដឹកជញ្ជូនប្រកបដោយនិរន្តរភាពអន្តរជាតិចិនបានធ្វើឡើងនៅទីក្រុងប៉េកាំងនៅថ្ងៃដដែលនោះ៕