គណៈអធិបតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បើកធ្វើកិច្ចប្រជុំលើកទី ៣ លោក Xi Jinping ធ្វើជាអធិបតីក្នុងកិច្ចប្រជុំ
នៅថ្ងៃទី ២១ ខែតុលា គណៈអធិបតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បានបើកធ្វើកិច្ចប្រជុំលើកទី៣នៅវិមានសភាប្រជាជនក្រុងប៉េកាំងដោយបានអនុម័តលើសេចក្តីព្រាងនៃបញ្ជីឈ្មោះជាសមាជិកនិងសមាជិកបម្រុងរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ និងបញ្ជីឈ្មោះបេក្ខភាពសមាជិកបម្រុងរបស់គណៈកម្មាធិការត្រួតពិនិត្យវិន័យនៃមជ្ឈិមបក្សកុម្មុយនីស្តចិនព្រមទាំងដាក់ជូនគណៈប្រតិភូនានាដើម្បីពិគ្រោះពិភាក្សា ។
លោក Xi Jinping ធ្វើជាអធិបតីក្នុងកិច្ចប្រជុំ ។
យោងតាមការកំណត់នៃវិធីបោះឆ្នោតនិងការរៀបចំចាត់ចែងរបៀបវារៈនៃសមាជលើកនេះ នៅរសៀលថ្ងៃទី ២១ ខែតុលានេះ សមាជនេះបានបើកធ្វើកិច្ចប្រជុំតាមក្រុមនៃគណៈប្រតិភូនានាដើម្បីពិគ្រោះពិភាក្សាពីបញ្ជីឈ្មោះជាសមាជិកនិងសមាជិកបម្រុងរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ និងបញ្ជីឈ្មោះបេក្ខភាពសមាជិកបម្រុងរបស់គណៈកម្មាធិការត្រួតពិនិត្យវិន័យនៃមជ្ឈិមបក្សកុម្មុយនីស្តចិនដែលបានអនុម័តដោយគណៈអធិបតីនៃសមាជនេះ។
នៅព្រឹកថ្ងៃទី ២២ ខែតុលានេះ សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ នឹងរៀបចំធ្វើការបោះឆ្នោតជាផ្លូវការ ៕