គណបក្សនិងអ្នកនយោបាយសំខាន់ៗលើពិភពលោកបានអបអរសាទរលោក Xi Jinping ដែលត្រូវបានជ្រើសតាំងជាអគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន
ថ្ងៃទី២៣ ខែតុលា គណបក្សនិងអ្នកនយោបាយសំខាន់ៗជាច្រើនរូបលើពិភពលោកបានផ្ញើលិខិតបន្តបន្ទាប់ដើម្បីសម្តែងការអបអរសាទរចំពោះលោក Xi Jinping ដែលត្រូវបានជ្រើសតាំងជាអគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណតិ្តទី ២០ ។
លោក ភូទីន ប្រធានាធិបតីរុស្ស៊ីបានលើកឡើងថា ឆ្លៀតឱកាសដែលលោកត្រូវបានជ្រើសតាំងជាអគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនម្តងទៀត សូមទទួលការជូនពរដ៏កក់ក្តៅអំពីខ្ញុំ។ សេចក្តីសម្រេចចិត្តគ្រប់ប្រការដែលសមាជលើកនេះបានអនុម័តនឹងជំរុញប្រទេសចិនសម្រេចគោលដៅដ៏អស្ចារ្យនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកិច្ច ព្រមនឹងបន្តលើកកម្ពស់ឋានៈអន្តរជាតិរបស់ប្រទេសចិន។
លោក Ramaphosa ប្រធានបក្សសមាជជាតិអាហ្វ្រិកនិងជាប្រធានាធិបតីអាហ្វ្រិកខាងត្បូងបានសម្តែងការអបអរសាទរចំពោះលោក Xi Jinping ដែលត្រូវបានជ្រើសតាំងជាអគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនម្តងទៀត និងតាមរយៈលោក Xi Jinping សម្តែងការជូនពរដ៏ល្អបវរដល់ក្រុមអ្នកដឹកនាំមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិថ្មី។ សមាជបក្សកុម្មុយនីស្តចិនលើកទី២០បានកំណត់ច្បាស់នូវទិសដៅឈានទៅកាន់ដំណើរការថ្មីនៃបក្សនិងរដ្ឋចិន។
លោក Alberto Fernandez ប្រធានបក្សយុត្តិធម៌អាហ្សង់ទីននិងជាប្រធានាធិបតីអាហ្សង់ទីនបានលើកឡើងថា លោកអគ្គលេខាធិការ Xi Jinping បានដឹកនាំប្រទេសចិនទទួលបានសមិទ្ធផលធំៗក្នុងវិស័យជាច្រើនទាំងការលុបបំបាត់ភាពក្រីក្រ ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ជាដើម ដែលបានកែលម្អយ៉ាងខ្លាំងដល់គុណភាពជីវភាពរស់នៅរបស់ប្រជាជនចិនផង និងជាគំរូនៃបណ្តាប្រទេសលើសកលលោកផង៕