លោក Xi Jinpingបានផ្ញើលិខិតសាទរជូនពិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំនៃគណៈកម្មការទំនាក់ទំនងអាមេរិក-ចិននៅទូទាំងប្រទេសអាមេរិក
ថ្ងៃទី២៦ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតសាទរជូនពិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំនៃគណៈកម្មការទំនាក់ទំនងអាមេរិក-ចិន។
លោក Xi Jinpingបានលើកឡើងថា សកលលោកនាពេលបច្ចុប្បន្នមិនមានសុខសន្តិភាពទេ ។ ប្រទេសចិននិងប្រទេសអាមេរិកជាប្រទេសធំ ការដែលភាគីទាំងពីរបង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការ មានអំណោយផលដល់ការបន្ថែមភាពលំនឹងនិងស្ថិរភាពនៃសកលលោក មានអំណោយផលដល់សន្តិភាពនិងវឌ្ឍនភាពនៃសកលលោក។ ភាគីចិនមានឆន្ទៈរួមជាមួយភាគីអាមេរិក ខិតខំរួមគ្នា គោរពគ្នា រួមរស់ដោយសន្តិភាព ធ្វើកិច្ចសហប្រតិបត្តិការនិងឈ្នះ- ឈ្នះ ដើម្បីរកឃើញមាគ៌ាដ៏ត្រឹមត្រូវនៃទំនាក់ទំនងចិននិងអាមេរិកក្នុងយុគសម័យថ្មី ដែលមានផលប្រយោជន៍ដល់ប្រទេសទាំងពីរនិងសកលលោកទាំងមូល ។
ថ្ងៃដដែល លោកBiden ប្រធានាធិបតីអាមេរិកក៏បានផ្ញើលិខិតសាទរជូនពិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំនៃគណៈកម្មការទំនាក់ទំនងអាមេរិក-ចិននៅទូទាំងប្រទេសអាមេរិកផងដែរ៕