ឥស្សរជននយោបាយនិងគណបក្សសំខាន់ៗនៃបណ្តាប្រទេសលើពិភពលោកបន្តផ្ញើសារអបអរសាទរចំពោះលោកXi Jinpingដែលបានជាប់ឆ្នោតកាន់តំណែងជា អគ្គលេខាធិការជម្ឃិមបក្សកុម្មុយនីស្តចិន
ពេលកន្លងមកឥស្សរជននយោបាយនិងគណបក្សសំខាន់ៗនៃបណ្តាប្រទេសលើពិភពលោកបានបន្តផ្ញើទូរលេខឬលិខិតអបអរសាទរយ៉ាងកក់ក្តៅចំពោះលោកXi Jinpingដែលបានជាប់ឆ្នោតកាន់តំណែងជាអគ្គលេខាធិការនៃគណៈកម្មាធិការជម្ឃិមរបស់សមាជបក្សកុម្មុយនីស្តចិនលើកទី២០។
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានមានព្រះបន្ទូលថាខ្ញុំសូមតាងព្រះនាមនិងនាមនៃព្រះមហាវីរក្សត្រីនរោត្តមមុនីនាថសីហនុព្រះមហាក្សត្រីនៃព្រះរាជាណាចក្រកម្ពុជាព្រះរាជវង្សានុវង្សនិងប្រជាជនកម្ពុជាសម្តែងការអបអរសាទរយ៉ាងស្មោះស្ម័គ្របំផុតនិងកក់ក្តៅបំផុតជូនចំពោះលោកដែលជាប់ឆ្នោតកាន់តំណែងជាអគ្គលេខាធិការជម្ឃិមបក្សកុម្មុយនីស្តចិននិងជឿជាក់យ៉ាងម៉ុតមាំថាលោកនឹងសាមគ្គីនិងដឹកនាំកាន់តែល្អនូវបក្សទាំងមូលនិងប្រជាជនប្រទេសទាំងមូលនៅក្នុងការជំរុញការកសាងបុព្វហេតុប្រទេសសង្គមនិយមទំនើបកម្មគ្រប់ជ្រុងជ្រោយសម្រេចបានយ៉ាងធំធេងនូវការស្តារភាពរុងរឿងដ៏មហិមារបស់ប្រទេសជាតិចិនសារឡើងវិញដែលឆ្លងតាមការធ្វើទំនើបកម្មបែបផែនចិន។ខ្ញុំសង្ឃឹមថានឹងរួមជាមួយលោកបន្តវេនមិត្តភាពជាប្រពៃណីរវាងកម្ពុជានិងចិនជំរុញការកសាងសហគមន៍វាសនារួមរបស់កម្ពុជាចិនដើម្បីប្រគល់ជូនផលប្រយោជន៏ដល់ប្រទេសទាំងពីរនិងប្រជាជនទាំងពីរកម្ពុជាចិន។
លោកជំទាវMegawatiប្រធានគណបក្សតស៊ប្រជាធិបតេយ្យនិងជាអតីតប្រធានាធិបតីឥណ្ឌូណេស៊ីបានថ្លែងថាយើងខ្ញុំសង្ឃឹមថាប្រទេសចិននឹងអាចដើរតួនាទីកាន់តែខ្លាំងនៅលើឆាកអន្តរជាតិរួមគ្នាជំរុញកសាងសណ្តាប់ធ្នាប់អន្តរជាតិប្រកបដោយសន្តិភាពនិងយុត្តិធម៌៕