លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតសួរសុខទុក្ខអំពីហេតុការណ៍ជាន់គ្នានៅទីក្រុងសេអ៊ូលជូនលោក Yoon Suk-yeol ប្រធានាធិបតីកូរ៉េខាងត្បូង

2022-10-31 14:28:21
ប្រភព:CRI

  ថ្ងៃទី៣០ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារសួរសុខទុក្ខជូនដល់លោក Yoon Suk-yeol  ប្រធានាធិបតីកូរ៉េខាងត្បូង  អំពីការដែលក្រុងសេអ៊ូលកើតមានហេតុការណ៍ជាន់គ្នាបណ្តាលឱ្យមនុស្សជាច្រើននាក់ស្លាប់បាត់បង់ជីវិតនិងរងរបួស ។

  លោក Xi Jinping  បានលើកឡើងក្នុងលិខិតថា មានការសោកស្តាយដោយទទួលដំណឹងថានៅទីក្រុងសេអ៊ូល រដ្ឋធានីកូរ៉េខាងត្បូងបានកើតហេតុការណ៍ជាន់គ្នា ដែលបានបណ្តាលឱ្យមនុស្សជាច្រើននាក់ស្លាប់បាត់បង់ជីវិតនិងរងរបួសយ៉ាងធ្ងន់ធ្ងរ  ។ ខ្ញុំសូមតាំងនាមឱ្យរដ្ឋាភិបាលចិននិងប្រជាជនចិន សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះអ្នករងគ្រោះស្លាប់បាត់បង់ជីវិត  សូមសួរសុខទុក្ខយ៉ាងស្មោះត្រង់ចំពោះសាច់ញាតិនៃអ្នករងគ្រោះស្លាប់បាត់បង់ជីវិតនិងអ្នករងរបួស។ ហេតុការណ៍នេះបានបណ្តាលឱ្យប្រជាពលរដ្ឋចិនប៉ុន្មាននាក់ស្លាប់បាត់បង់ជីវិត សង្ឈិមថាភាគីកូរ៉េខាងត្បូងខិតខំជួយសង្គ្រោះនិងចាត់ចែងការងារបន្ទាន់ឱ្យសមរម្យ។

  ថ្ងៃដដែល លោក Li Keqiang នាយករដ្ឋមន្ត្រីចិនក៏បានផ្ញើសារសួរសុខទុក្ខជូនដល់លោក Han Duck-soo នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងផងដែរ៕

លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតសួរសុខទុក្ខអំពីហេតុការណ៍ជាន់គ្នានៅទីក្រុងសេអ៊ូលជូនលោក Yoon Suk-yeol ប្រធានាធិបតីកូរ៉េខាងត្បូង