លោក Xi Jinping ផ្ញើលិខិតអបអរសាទរចំពោះការរៀបចំធ្វើសកម្មភាពសកលស្តីពីទិវាទីក្រុងពិភពលោកឆ្នាំ២០២២ និងមហាសន្និបាតសកលស្តីពីការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាពលើកទីពីរ

2022-11-01 18:08:48
ប្រភព:CRI

  នៅថ្ងៃទី ៣១ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតអបអរសាទរចំពោះការរៀបចំធ្វើសកម្មភាពសកលស្តីពីទិវាទីក្រុងពិភពលោកឆ្នាំ២០២២ និងមហាសន្និបាតសកលស្តីពីការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាពលើកទីពីរ ។

  ថ្លែងក្នុងលិខិត លោក Xi Jinping បានបញ្ជាក់ថា សកម្មភាពសកលស្តីពីទិវាទីក្រុងពិភពលោកបានប្រារព្ធឡើងក្រោមទស្សនៈស្តីពី  "ទីក្រុងធ្វើឱ្យមានជីវភាពកាន់តែប្រសើរ" និងក្នុងគោលបំណងជំរុញការអភិវឌ្ឍទីក្រុងពិភពលោកប្រកបដោយចីរភាព ដែលមានសារៈសំខាន់ក្នុងការរួមគ្នាបង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងប្រកបដោយតុល្យភាព កិច្ចសម្របសម្រួល បរិយាប័ន្ន កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម ។ លោកបានរំពឹងទុកថា  ទីក្រុងនានាលើពិភពលោកនឹងចូលរួមយ៉ាងសកម្មក្នុងការកសាងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ដើម្បីពន្លឿនការអនុវត្តរបៀបវារៈនៃអង្គការសហប្រជាជាតិឆ្នាំ ២០៣០ ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព និងរបៀបវារៈទីក្រុងថ្មី ក្នុងន័យជំរុញដល់ការស្តារសេដ្ឋកិច្ចឡើងវិញប្រកបដោយប្រសិទ្ធភាព លើកកម្ពស់គុណភាពនៃបរិស្ថានអេកូឡូស៊ី បង្កើនប្រសិទ្ធភាពនៃអភិបាលកិច្ចទីក្រុង ក៏ដូចជារួមគ្នាលើកកម្ពស់ការអភិវឌ្ឍសកលប្រកបដោយចីរភាព។

  សូមបញ្ជាក់ថា សកម្មភាពសកលស្តីពីទិវាទីក្រុងពិភពលោកឆ្នាំ២០២២ និងមហាសន្និបាតសកលស្តីពីការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាពលើកទីពីរបានបើកធ្វើក្រោមប្រធានបទ "ប្រតិបត្តិការ ចាប់ពីតំបន់ដល់ពិភពលោក" នៅទីក្រុងសៀងហៃនាថ្ងៃទី ៣១ ខែតុលា ។

លោក Xi Jinping ផ្ញើលិខិតអបអរសាទរចំពោះការរៀបចំធ្វើសកម្មភាពសកលស្តីពីទិវាទីក្រុងពិភពលោកឆ្នាំ២០២២ និងមហាសន្និបាតសកលស្តីពីការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាពលើកទីពីរ