លោកXi Jinpingប្រធានរដ្ឋចិនអញ្ជើញទៅដល់កោះបាលីប្រទេសឥណ្ឌូណេស៊ី

2022-11-14 18:34:39
ប្រភព:cri

រសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើដំណើរតាមយន្តហោះពិសេសអញ្ជើញទៅដល់កោះបាលីប្រទេសឥណ្ឌូណេស៊ី។ តបតាមសេចក្តីអញ្ជើញរបស់លោក Joko Widodo ប្រធានាធិបតីសាធារណរដ្ឋឥណ្ឌូណេស៊ី លោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញទៅកាន់កោះបាលីប្រទេសឥណ្ឌូណេស៊ីចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំកំពូលលើកទី១៧នៃថ្នាក់ដឹកនាំក្រុមប្រទេស២០(ហៅកាត់G20)៕

លោកXi Jinpingប្រធានរដ្ឋចិនអញ្ជើញទៅដល់កោះបាលីប្រទេសឥណ្ឌូណេស៊ី