ក្នុងកិច្ចប្រជុំកំពូលក្រុមប្រទេសG20 ជារៀងរាល់ឆ្នាំ លោក Xi Jinping ប្រធានរដ្ឋចិនសុទ្ធតែអំពាវនាវឱ្យកសាងសេដ្ឋកិច្ចពិភពលោកបែបបើកទូលាយ
ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ កិច្ចប្រជុំកំពូលលើកទី១៧នៃមេដឹកនាំក្រុមប្រទេសG20 បានបើកធ្វើការប្រជុំដំណាក់កាលទីមួយនៅកោះបាលីប្រទេសឥណ្ឌូណេស៊ី។ ក្រោយពីបានបញ្ចប់សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ដោយជោគជ័យ នេះជាលើកទីមួយដែលមេដឹកនាំកំពូលចិនអញ្ជើញចូលរួមផ្ទាល់ក្នុងកិច្ចប្រជុំពហុភាគី។ ក្រុមប្រទេសG20 ជាវេទិកាសំខាន់នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ និងការធ្វើអភិបាលកិច្ចសកលលោក។ ចាប់ពីឆ្នាំ ២០១៣មក លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេដឹកនាំក្រុមប្រទេសG20 ជារៀងរាល់ឆ្នាំ លោកបានអំនាវនាវរហូតឱ្យរួមគ្នាថែរក្សានិងកសាងសេដ្ឋកិច្ចពិភពលោកបែបបើកទូលាយ ដើម្បីបញ្ចូលកម្លាំងវិជ្ជមានដ៏ខ្លាំងក្លាដល់អភិបាលកិច្ចសកល។
*ក្នុងកិច្ចប្រជុំកំពូលមេដឹកនាំក្រុមប្រទេសG20 ឆ្នាំ២០២២ លោក Xi Jinping បានលើកឡើងថា៖ យើងត្រូវជំរុញការអភិវឌ្ឍជាសកលឱ្យកាន់តែមានភាពបរិយាបន្ន។ សាមគ្គីភាពគឺជាកម្លាំង ការបំបែកបំបាក់គ្មានច្រកទៅមុខឡើយ។
*ក្នុងកិច្ចប្រជុំកំពូលមេដឹកនាំក្រុមប្រទេសG20 ឆ្នាំ២០២០ លោក Xi Jinping បានលើកឡើងថា៖ យើងគួរប្រកាន់ខ្ជាប់នូវពហុភាគីនិយម ការបើកទូលាយនិងបរិយាបន្ន ផ្តល់ផលប្រយោជន៍គ្នានិងសហប្រតិបត្តិការជាមួយគ្នា ឈានទៅមុខតាមចរន្តនៃយុគសម័យ។
*ក្នុងកិច្ចប្រជុំកំពូលមេដឹកនាំក្រុមប្រទេសG20 ឆ្នាំ២០១៩ លោក Xi Jinping បានលើកឡើងថា៖ យើងគួរបើកទូលាយកាន់តែធំ ដើម្បីទទួលបានឱកាសអភិវឌ្ឍន៍ថ្មី សហប្រតិបត្តិការគ្នាកាន់តែល្អ ដើម្បីផ្ដល់ប្រយោជន៍គ្នាទៅវិញទៅមក និងឈ្នះ-ឈ្នះ។
*ក្នុងកិច្ចប្រជុំកំពូលមេដឹកនាំក្រុមប្រទេសG20 ឆ្នាំ២០១៨ លោក Xi Jinping បានលើកឡើងថា៖ ភាគីចិនយល់ព្រមធ្វើកំណែទម្រង់ដ៏ចាំបាច់លើអង្គការពាណិជ្ជកម្មពិភពលោក ជាគន្លឹះគឺត្រូវធានាដល់ផលប្រយោជន៍អភិវឌ្ឍរបស់ប្រទេសកំពុងអភិវឌ្ឍន៍។
*ក្នុងកិច្ចប្រជុំកំពូលមេដឹកនាំក្រុមប្រទេសG20 ឆ្នាំ២០១៣ លោក Xi Jinping បានលើកឡើងថា៖ សេដ្ឋកិច្ចគ្រប់ប្រទេស បើផ្លាស់ប្តូរគ្នាអាចឈានទៅមុខរួមជាគ្នាបាន បើបិទផ្លូវដាក់គ្នាមានតែថយក្រោយ។ចាំបាច់សម្របខ្លួនទៅតាមចរន្តយុគសម័យ ប្រឆាំងការការពារនិយមក្រោមរូបភាពគ្រប់បែបយ៉ាង៕