លិខិតជូនបក្សទាំងមូល កងទ័ពទាំងមូលនិងប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសចិន
2022-12-01 11:18:07
ប្រភព:CRI
គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិន ក្រុមប្រឹក្សាកិច្ចការរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន គណៈកម្មាធិការទូទាំងប្រទេសនៃសភាប្រឹក្សានយោបាយប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន គណៈកម្មាធិការយោធាមជ្ឈិមបក្សកុម្មុយនីស្តចិននិងសាធារណរដ្ឋប្រជាមានិតចិន សូមជូនដំណឹងយ៉ាងក្រៀមក្រំបំផុតចំពោះបក្សទាំងមូល កងទ័ពទាំងមូលនិងប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសចិនថា លោកJiangZheminអ្នកដឹកនាំដ៏ឆ្នើមនៃបក្សនិងកងទ័ពចិន អ្នកម៉ាក្សនិយមដ៏មហិមា អ្នកបដិវត្តន៍ អ្នកនយោបាយ អ្នកយុទ្ធសាស្រ្តយោធានិងអ្នកការទូតដ៏មហិមារបស់ប្រទេសចិនបានទទួលមរណភាពដោយរោគពាធនៅក្រុងសៀងហៃប្រទេសចិនកាលពីវេលាម៉ោង១២និង១៣នាទីថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២២ ក្នុងជន្មាយុ៩៦ឆ្នាំ៕