លោកXi Jinpingថ្លែងវិយោគកថាក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធរបស់លោកJiang Zemin

2022-12-07 16:57:37
ប្រភព:CRI

តាមម៉ោង១០ ថ្ងៃទី៦ ខែធ្នូ មជ្ឈិមបក្សកុម្មុយនីស្តចិន គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន ក្រុមប្រឹក្សាកិច្ចការរដ្ឋចិន សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន គណៈកម្មាធិការយោធាមជ្ឈិមចិនបានរៀបចំធ្វើពិធីរំលឹកវិញ្ញាណក្ខន្ធរបស់លោកJiang Zeminនៅវិមានប្រជាជននៅទីក្រុងប៉េកាំង។  

លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានលើកឡើងក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធរបស់លោកJiang Zeminថា យើងខ្ញុំគោរពស្រឡាញ់ចំពោះលោកJiang Zemin នឹករំលឹកចំពោះលោកJiang Zemin ដោយសារលោកបានពលីកម្លាំងកាយចិត្តពេញមួយជីវិតដើម្បីបម្រើប្រជាជនចិន ហើយតស៊ូអស់មួយជីវិតដើម្បីឯករាជ្យជាតិ រំដោះប្រជាជន សម្រេចភាពរុងរឿងរបស់ប្រជាជាតិនិងសុភមង្គលរបស់ប្រជាជន។ជាពិសេស សមិទ្ធផលដ៏ធំធេងដែលរដ្ឋនិងបក្សទទួលបានបន្ទាប់ពីកិច្ចប្រជុំពេញអង្គលើកទី៤នៃគណៈកម្មាធិការមជ្ឈិមនៃបក្សកុម្មុយនីស្តចិនអាណត្តិទី១៣ មិនអាចកាត់ផ្តាច់ពីទេពកោសល្យខ្ពស់ តួនាទីដ៏សំខាន់និងការដឹកនាំនយោបាយដ៏អស្ចារ្យរបស់លោកJiang Zeminបានទេ។លោកJiang Zeminបានកសាងគុណ្យបការៈជាអមតៈសម្រាប់បក្សនិងប្រជាជន ហើយទទួលបានការគោរពស្រឡញ់ដោយស្មោះពីបក្សទាំងមូល កងទ័ពទាំងមូលនិងប្រជាជនចិនទាំងមូល ព្រមទាំងទទួលបានកោតសរសើរជាទូទៅពីសហគមន៍អន្តរជាតិ៕

លោកXi Jinpingថ្លែងវិយោគកថាក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធរបស់លោកJiang Zemin