ស្វែងយល់ពីបក្សកុម្មុយនិស្តចិន|ឯកឧត្តម Rinchinnyamyn Amarjargal អតីតនាយករដ្ឋមន្រ្តីម៉ុងហ្គោលី៖ប្រទេសចិនបានបង្កើតគំរូនៃកិច្ចសហប្រតិបត្តិការសាមគ្គីលើពិភពលោក
ឯកឧត្តម Rinchinnyamyn Amarjargal អតីតនាយករដ្ឋមន្រ្តីរបស់ប្រទេសម៉ុងហ្គោលីបានបញ្ជាក់ថា “បក្សកុម្មុយនិស្តចិនជាអ្នកដឹកនាំការអភិវឌ្ឍក្រោមបុព្វហេតុរបស់ប្រទេសចិន។”
៤ ឆ្នាំមុន ឯកឧត្តម Rinchinnyamyn Amarjargal បានមកទស្សនាកិច្ចនៅប្រទេសចិន ។ ឯកឧត្តមយល់ឃើញថា “ប្រទេសចិនធ្លាប់ជាប្រទេសមានភាពក្រីក្រនិងទន់ខ្សោយ ហើយប្រែក្លាយជាសេដ្ឋកិច្ចធំទីពីរលើពិភពលោក នេះជាសមិទ្ធិផលដែលបក្សកុម្មុយនិស្តចិនដឹកនាំប្រជាជនចិនតាមរយៈការខិតខំប្រឹងប្រែង និងប្រាជ្ញា ។”
ឯកឧត្តម Rinchinnyamyn Amarjargal យល់ឃើញថា ប្រទេសចិនឈ្នះក្នុងការកាត់បន្ថយភាពក្រីក្រ ហើយជំរុញការ ស្វែងរកជីវភាពធូរធាររួមគ្នា ដែលបានបង្ហាញថា បក្សកុម្មុយនិស្តចិនតំណាងឲ្យផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជនភាគច្រើន ។ បក្សកុម្មុយនិស្តចិនប្រកាន់ខ្ជាប់នូវប្រទេសចិនជាក់ស្តែង និងចាក់ឫសដល់ប្រជាជន បានក្លាយជាផ្លូវ ដែលសាកសមនឹងលក្ខណៈពិសេសរបស់ប្រទេសចិន ដើម្បីទាញយកសមិទ្ធិផលនៃការអភិវឌ្ឍផ្តល់ផលប្រយោជន៍ដល់ប្រជាជនទាំងអស់ដោយកាន់តែមានភាពយុត្តិធម៌ ។
ឯកឧត្តម Rinchinnyamyn Amarjargal យល់ឃើញថា ប្រទេសចិនបានផ្តួចផ្តើមគំនិតការស្វែងរកជីវភាពធូរធាររួមគ្នា ហើយក្នុងកិច្ចការខិតខំប្រឹងប្រែងជាក់ស្តែងក្នុងរយៈពេលរាប់សិបឆ្នាំកន្លងមកនេះ មិនគ្រាន់តែជំរុញការអភិវឌ្ឍនៃសេដ្ឋកិច្ច និងសង្គមចិនយ៉ាងឆាប់រហ័សប៉ុណ្ណោះទេ ថែមទាំងផ្តល់គំនិតមានតម្លៃសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាពទៀតផង។
ឯកឧត្តម Rinchinnyamyn Amarjargal បានបញ្ជាក់ទៀតថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គំនិតផ្តួចផ្តើម”ខ្សែក្រវ៉ាត និងផ្លូវ”បានទទួលសមិទ្ធផលជាក់ស្តែងក្នុងប្រទេសម៉ុងហ្គោលី ។ ក្រោមការគាំទ្រយ៉ាងសកម្មពីភាគីចិន ប្រទេសម៉ុងហ្គោលីទទួលបានស្ពានអាកាសទី១ ផ្លូវល្បឿនលឿនទី១ មជ្ឈមណ្ឌលអភិវឌ្ឍន៍ទំនើបទី១សម្រាប់កុមារពិការ។ល។ គំនិតផ្តួចផ្តើម”ខ្សែក្រវ៉ាត និងផ្លូវ”ដែលមានតម្លៃខ្ពស់នេះបានជួយកសាងកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រទេសទាំងពីរចិន និងម៉ុងហ្គោលី ហើយបានបង្កើតគំរូមួយនៃកិច្ចសហប្រតិបត្តិការសាមគ្គីលើពិភពលោក ។
ប្រភព៖ប្រជាជនដេលី
ដោយ លី សៀវ
អ្នកបកប្រែ៖刘蓉