លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនលើកឡើងពីគំនិតឯកភាពរួមដ៏សំខាន់នៃកិច្ចជំនួបពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសចិននិងថៃ

2022-07-06 18:04:37
ប្រភព:CRI

  កាលពីថ្ងៃទី៥ខែកក្កដាតាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិននិងលោក Don Pramudwinai ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសថៃបានរួមគ្នាជួបជាមួយអ្នកសារព័ត៌មាននៅក្រុងបាងកកបន្ទាប់ពីធ្វើជំនួបពិភាក្សាការងារ ។

  លោក Wang Yi បានថ្លែងថា ឆ្នាំនេះជាខួបទី១០នៃការបង្កើតទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងថៃ ។ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានរីកចម្រើនទៅមុខដោយនឹងនរ ហើយមានអនាគតដ៏ទូលំទូលាយ ។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចរបស់លោកលើកនេះ ភាគីទាំងពីរបានផ្លាស់ប្តូរមតិយោបល់អំពីយុទ្ធសាស្ត្រយ៉ាងស៊ីជម្រៅ និងឈានដល់គំនិតឯកភាពរួមដ៏សំខាន់ក្នុងវិស័យចំនួនបួន ៖

  ទីមួយ រួមគ្នាកសាងសហគមន៍រួមវាសនាចិននិងថៃ ។ ទីពីរ រួមគ្នាជំរុញការសម្រេចការតភ្ជាប់ផ្លូវដែកចិន ឡាវនិងថៃដោយគ្រប់ជ្រុងជ្រោយក្នុងពេលឆាប់ៗ ។ ទីបី រួមគ្នាគាំពារសន្តិសុខបណ្តាញអ៊ីនធើណេត ។ ទីបួន រួមគ្នាជំរុញកិច្ចប្រជុំក្រៅផ្លូវការរបស់មេដឹកនាំអង្គការ APEC ឱ្យទទួលបានសមិទ្ធផលយ៉ាងសកម្ម ។

លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនលើកឡើងពីគំនិតឯកភាពរួមដ៏សំខាន់នៃកិច្ចជំនួបពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសចិននិងថៃ