បទវិភាគ៖រួមកម្លាំងកាយចិត្ត សេដ្ឋកិច្ចចិនទទួលបានការអភិវឌ្ឍដោយនឹងនរនិងមានភាពធន់
ពេលនិយាយដល់សេដ្ឋកិច្ចចិន មជ្ឈដ្ឋានខាងក្រៅតែងតែប្រើប្រាស់ពាក្យគុណនាមមួយគឺ “ភាពធន់” ។ តួលេខសេដ្ឋកិច្ចនៃប្រទេសចិននៅឆមាសទីមួយឆ្នាំ២០២២ដែលបានប្រកាសនៅថ្ងៃទី១៥ ខែកក្កដា បានបញ្ជាក់ម្តងទៀតនូវលក្ខណៈពិសេសមួយនេះ ។
យោងតាមតួលេខដែលប្រទេសចិនបានប្រកាសជាផ្លូវការបានឱ្យដឹងថា នៅឆមាសទីមួយឆ្នាំនេះ ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន គឺ៥៦,២៦៤២ទ្រីលានប្រាក់យាន់ចិន បើគិតជាតម្លៃថេរ នោះបានកើនជាង២,៥ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១ ។ ក្នុងបរិបទដែលនៅខែមេសានិងខែឧសភា សូចនាករតម្រូវការខាងផលិតផកម្មសំខាន់ៗបានធ្លាក់ចុះ ប្រទេសចិនទទួលបានលទ្ធផលបែបនេះគឺមិនងាយទេ ប្រការនេះ បានបង្ហាញឱ្យឃើញនូវភាពធន់យ៉ាងខ្លាំងក្លារបស់សេដ្ឋកិច្ចចិន ។
ប្រការដែលគួរឱ្យចាប់អារម្មណ៍ គឺនៅឆមាសទីមួយឆ្នាំនេះ សន្ទស្សន៍ថ្លៃអ្នកប្រើប្រាស់ទូទាំងប្រទេសចិន (CPI )បានកើនឡើង១,៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាននៃឆ្នាំ២០២១ បើប្រៀបធៀបនឹងកម្រិតឡើងថ្លៃរបស់ប្រទេសអឺរ៉ុបនិងអាមេរិកដែលបានឡើងថ្លៃ៨ភាគរយ តួលេខរបស់ប្រទេសចិនគឺតិចជាងយ៉ាងច្បាស់លាស់ ហើយក៏មានសភាពខុសគ្នាយ៉ាងជ្រះស្រឡះបើប្រៀបធៀបនឹងអតិផរណាខ្ពស់លើផ្ទៃអន្តរជាតិ ។ ប្រការនេះមានអំណោយផលដល់រក្សានិន្នាការនឹងនរបស់សេដ្ឋកិច្ចចិននិងកែលម្អជីវភាពរស់នៅរបស់ប្រជាជនចិន ។
ចាប់ពីឆ្នាំនេះមក តម្លៃទំនិញខ្នាតធំអន្តរជាតិ ជាពិសេសគឺតម្លៃស្បៀងអាហារនិងថាមពលបានរក្សាកម្រិតខ្ពស់ ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងបង្គួរដល់អតិផរណាមានលក្ខណៈនាំចូលរបស់ប្រទេសចិន ។ ដូច្នេះ ប្រទេសចិនបានប្រើប្រាស់ភាពប្រាកដប្រជានៃការផ្គត់ផ្គង់និងលំនឹងតម្លៃក្នុងស្រុក ដើម្បីទប់ទល់នឹងភាពមិនប្រាកដប្រជានៃបរិវេណខាងក្រៅ ធ្វើការបង្កបង្កើនផលស្បៀងអាហារនិងថាមពលឱ្យបានល្អ ដែលបានធានាយ៉ាងជាក់លាក់នូវស្ថិរភាពរបស់តម្លៃទំនិញជាមូលដ្ឋាន ។ នៅឆ្នាំ២០២២ បរិមាណសរុបរបស់ផលិតផលស្បៀងប្រទេសចិននៅរដូវក្តៅ មានចំនួន១៤៧,៣៩លានតោន បានកើនជាង១,៤៣៤លានតោនបើប្រៀបធៀបនឹងឆ្នាំ២០២១ ដែលបានកើនឡើង១ភាគរយ ប្រការនេះបានផ្តល់ការទ្រទ្រង់យ៉ាងរឹងមាំដល់លំនឹងតម្លៃទំនិញ ក៏ដូចជារក្សាកម្រិតជីវភាពរស់នៅរបស់ប្រជាជន លំនឹងស្ថានភាពទូទៅរបស់សេដ្ឋកិច្ច និងទប់ទល់នឹងភាពមិនប្រាកដប្រជានៃបរិវេណខាងក្រៅ ។
ក្រៅពីនេះ ក្នុងបរិបទដែលកម្លាំងចលករជំរុញកំណើនពាណិជ្ជកម្មពិភពលោកបានថមថយចុះ បរិមាណសរុបនៃពាណិជ្ជកម្មនាំចេញនាំចូលជាមួយបរទេសរបស់ប្រទេសចិនបានកើនឡើង៩,៤ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១ ក្នុងនោះការនាំចេញបានកើនឡើង១៣,២ភាគរយ ។
នៅពេលអនាគត យោងតាមសភាពការណ៍បង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩មានភាពកាន់តែល្អប្រសើរ និងសមិទ្ធផលនៃការអនុវត្តគោលនយោបាយនឹងលេចចេញជាបន្តបន្ទាប់ ឧត្តមភាពរបស់ប្រទេសចិនដូចជាសេដ្ឋកិច្ចមានទំហំធំធេង ទីផ្សារមានចន្លោះអភិវឌ្ឍទូលំទូលាយ ការអភិវឌ្ឍមានភាពធន់ និងអត្ថប្រយោជន៍ជាច្រើននៃការកែទម្រង់ជាដើម នឹងដើរតួនាទីកាន់តែធំថែមមួយកម្រិតទៀត ។
តើសេដ្ឋកិច្ចចិនមានសភាពយ៉ាងណា ? ចម្លើយរបស់សំណួរនេះ គឺតារាងពន្ទុរបស់សេដ្ឋកិច្ចចិននៅឆមាសទីមួយឆ្នាំនេះ ដែលបានពុះពារឧបសគ្គនិងទទួលបានការកើនឡើងដោយនឹងនរ ។ សេដ្ឋកិច្ចប្រទេសជាតិមានភាពធន់ ក៏បានបំពេញបន្ថែមនូវជំនឿចិត្តរបស់ប្រជាជនចិនក្នុងការទប់ទល់នឹងការប្រឈមគ្រប់បែបយ៉ាង ។
នៅឆមាសទីពីរឆ្នាំនេះ នៅខាងក្រៅនៅតែមានកត្តាមិនប្រាកដប្រជាជាច្រើនដដែល ការងើបឡើងវិញរបស់សេដ្ឋកិច្ចចិនក៏មានមូលដ្ឋានមិនសូវរឹងមាំដែរ បើចង់រក្សាលំនឹងនៃសេដ្ឋកិច្ចជាទូទៅ នោះក៏ត្រូវធ្វើការខិតខំប្រឹងប្រែងជាបន្តទៀត ។ ប្រឈមនឹងភាពកាន់តែលំបាក ក៏កាន់តែត្រូវហ៊ានឆ្ពោះទៅមុខដោយអង់អាចក្លាហាន ។ បច្ចុប្បន្ននេះ និន្នាការល្អប្រសើរនៃសេដ្ឋកិច្ចចិនដែលមានស្ថិរភាពក្នុងរយៈពេលយូរមិនបានកែប្រែទេ ភាពធន់យ៉ាងខ្លាំងរបស់សេដ្ឋកិច្ចជាលក្ខណៈពិសេសច្បាស់លាស់ មានឧបករណ៍ជាច្រើនអាចកែសម្រួលគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ដូច្នេះ សេដ្ឋកិច្ចចិនមានសង្ឃឹមបន្តកើនឡើងនិងរក្សាក្នុងក្របខណ្ឌដ៏សមរម្យ ហើយនឹងនាំមកនូវភ្លឺស្វាងដល់អនាគតសេដ្ឋកិច្ចជាសកលដែលមានភាពកាន់តែស្រអាប់ទៅពីមួយថ្ងៃទៅមួយថ្ងៃ ៕