បទវិភាគ៖តាមការពិត ភាគីអាមេរិកដែលនិយាយ “សន្តិភាព”ពេញៗមាត់នោះគឺជា “សត្រូវនៃសន្តិភាព”ដ៏ពិតប្រាកដ

2022-08-08 17:32:24
ប្រភព:CRI

  ពេលថ្មីៗកន្លងទៅនេះ លោកស្រី Pelosi ប្រធានសភាតំណាងរាស្ត្រអាមេរិកបានថ្លែងក្នុងអំឡុងពេលធ្វើទស្សនកិច្ចនៅតំបន់តៃវ៉ាន់ប្រទេសចិនថា ដំណើរទស្សនកិច្ចរបស់លោកស្រីលើកនេះគឺដើម្បី “ជំរុញសន្តិភាពក្នុងតំបន់នេះ” ។ ហើយសហការជាមួយករណីនេះ រដ្ឋមន្ត្រីការបរទេសនៃប្រទេស G៧ ក៏បានចេញផ្សាយអ្វីដែលហៅថាសេចក្តីថ្លែងការណ៍ ដែលមួលបង្កាច់ថា ប្រតិកម្មដ៏ត្រឹមត្រូវរបស់ចិនប្រហែលនឹងបណ្តាលឱ្យស្ថានការណ៍ក្នុងតំបន់មានភាពតានតឹង ក៏ដូចជាអះអាងថា “ត្រូវដោះស្រាយវិវាទរវាងត្រើយទាំងសងខាងតាមរយៈវិធីសន្តិភាព” ។

  អ្នកបង្កវិបត្តិក្លែងខ្លួនជា “អ្នកអភិរក្សសន្តិភាព” ហើយប្រែសទៅជាខ្មៅដើម្បីមួលបង្កាច់អ្នកគាំពារសិទ្ធិរបស់ខ្លួនដ៏ត្រឹមត្រូវ កលល្បិចនេះជា “ប៉ាតង់”របស់ប្រទេសលោកខាងលិច ។ ប៉ុន្តែពួកគេបានវិនិច្ឆ័យខុសចំពោះស្ថានការណ៍និងវាយតម្លៃទាបនូវប្រជាមតិ ។

  ក្នុងប៉ុន្មានថ្ងៃជាប់ៗគ្នាកន្លងទៅនេះ ប្រទេសជាង១០០នៅលើទូទាំងពិភពលោកបានសម្តែងអាកប្បកិរិយាយ៉ាងច្បាស់លាស់ថា នឹងប្រកាន់ខ្ជាប់គោលការណ៍ប្រទេសចិនមួយនិងគាំទ្រចិនគាំពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួន ។ អគ្គលេខាធិការអង្គការសហប្រជាជាតិបង្ហាញថា ប្រកាន់ខ្ជាប់គោលការណ៍ប្រទេសចិនមួយនិងគោរពតាមសេចក្តីសម្រេចចិត្តលេខ ២៧៥៨ ស្តីពីប្រទេសចិនមួយនៃមហាសន្និបាតអង្គការសហប្រជាជាតិកាលពីឆ្នាំ១៩៧១ ។ លោក Sourabh Gupta អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់នៃមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវចិននិងអាមេរិករបស់សហរដ្ឋអាមេរិកបានលើកឡើងថា សេចក្តីថ្លែងការណ៍របស់ប្រទេស G៧ គឺជាការបង្ករឿងហេតុម្យ៉ាង ពួកគេត្រូវពិចារណាពីកំហុសរបស់ខ្លួនឱ្យបានជ្រាលជ្រៅយ៉ាងពិតប្រាកដ ។

  សហគមន៍អន្តរជាតិគាំទ្រប្រទេសចិនយ៉ាងខ្លាំង គឺដោយសារបានឃើញច្បាស់ពីការពិតដែលបណ្តាលឱ្យស្ថានការណ៍ច្រកសមុទ្រតៃវ៉ាន់ឡើងកម្ដៅ ។ រីឯភាគីចិនវិញបានធ្វើកិច្ចខិតខំប្រឹងប្រែងតាមផ្លូវទូតឱ្យអស់ពីសមត្ថភាពដើម្បីរក្សាសន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ ។ មុនពេលលោកស្រី Pelosi ទៅធ្វើទស្សនកិច្ច ភាគីចិនបានអធិប្បាយម្តងហើយម្តងទៀតអំពីភាពធ្ងន់ធ្ងរនិងគ្រោះថ្នាក់នៃទង្វើរបស់លោកស្រី Pelosi ទាមទារឱ្យភាគីអាមេរិកគោរពតាមគោលការណ៍ប្រទេសចិនមួយនិងការកំណត់នៃសេចក្តីប្រកាសរួមទាំងបីរវាងចិននិងអាមេរិក ក៏ដូចជាព្រមានយ៉ាងមុតមាំថា ភាគីអាមេរិកត្រូវទទួលខុសត្រូវលើលទ្ធផលទាំងអស់ដែលបណ្តាលមកពីទង្វើនេះ ។

អាចឃើញថា តើអ្នកណាជាអ្នកបង្កវិបត្តិដោយចេតនា?ហើយអ្នកណាជាអ្នកខិតខំប្រឹងប្រែងរក្សាសន្តិភាព? ហេតុផលគឺច្បាស់លាស់ណាស់ ហើយអ្នកណាខុសអ្នកណាត្រូវក៏ច្បាស់ណាស់ដែរ ។

  ពេលថ្មីៗកន្លងទៅនេះ កងទ័ពចិនបានធ្វើសកម្មភាពយោធាចម្រុះមួយចំនួនជុំវិញកោះតៃវ៉ាន់ ស្ថាប័នជាច្រើនរបស់ចិនក៏បានប្រកាសពីវិធានការឆ្លើយតបផងដែរក្នុងគោលបំណងបំភិតបំភ័យការឃុបឃិតបង្ករឿងហេតុរបស់សហរដ្ឋអាមេរិកនិងតំបន់តៃវ៉ាន់ ដើម្បីគាំពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី ក៏ដូចជាគាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ។ ប្រការនេះទទួលបានការយល់ដឹងនិងការគាំទ្រជាទូទៅពីសំណាក់សហគមន៍អន្តរជាតិ ។

  ភាគីអាមេរិកដែលនិយាយ “សន្តិភាព”ពេញៗមាត់នោះតាមការពិតគឺជា “សត្រូវនៃសន្តិភាព”ដ៏ពិតប្រាកដ ។ ការប្តេជ្ញាចិត្តគាំរពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីរបស់ប្រជាជនចិនគឺមុតមាំដូចថ្ម ការប្តេជ្ញាចិត្តគាំពារសន្តិភាពក្នុងតំបន់និងពិភពលោកក៏ម៉ឺងម៉ាត់មិនងាករេដែរ ។ ភាគីអាមេរិកពិតជានឹងបង់ថ្លៃដោយសារបំផ្លាញផលប្រយោជន៍ស្នូលរបស់ចិននិងបំផ្លាញសន្តិភាពក្នុងតំបន់ជាក់ជាមិនខាន ៕

បទវិភាគ៖តាមការពិត ភាគីអាមេរិកដែលនិយាយ “សន្តិភាព”ពេញៗមាត់នោះគឺជា “សត្រូវនៃសន្តិភាព”ដ៏ពិតប្រាកដ