កិច្ចប្រជុំនៃក្រុមប្រឹក្សាអង្គការថាមពលបរមាណូអន្តរជាតិដាក់បញ្ចូលប្រធានបទសម្រាប់ពិភាក្សាស្តីពីកិច្ចសហប្រតិត្តិការនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររវាងអាមេរិក អង់គ្លេសនិងអូស្ត្រាលីដែលភាគីចិនលើកឡើងជាសំខាន់ដោយភាគីចិនតាមវិធីពិភាក្សានិងឯកភាពរួម ៤ លើកជាប់ៗគ្នា
កិច្ចប្រជុំនៃក្រុមប្រឹក្សាអង្គការថាមពលបរមាណូអន្តរជាតិបានរៀបចំធ្វើនៅក្រុងវីយែនរដ្ឋធានីអូទ្រីសកាលពីថ្ងៃទី ១២ ខែកញ្ញាដោយបានពិភាក្សានិងឈានដល់គំនិតឯកភាពរួមជាលើកទីបួនលើប្រធានបទសម្រាប់ពិភាក្សាអំពីបញ្ហាកិច្ចសហប្រតិត្តិការនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររវាងអាមេរិក អង់គ្លេសនិងអូស្ត្រាលីតាមការពិភាក្សាផ្លូវការដោយឡែកពីគ្នា។
បន្ទាប់ពីកិច្ចប្រជុំ លោក Wang Qun តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិក្រុងវីយែនបានថ្លែងក្នុងពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានចិននិងអន្តរជាតិថា ក្រោមការផ្តួចផ្តើមគំនិតរបស់ភាគីចិន ក្រុមប្រឹក្សាអង្គការថាមពលបរមាណូអន្តរជាតិបានសម្រេចចិត្តបង្កើតប្រធានបទសម្រាប់ពិភាក្សាផ្លូវការដោយឡែកពីគ្នាតាមរយៈការឯកភាពរួមក្រោយពីការពិភាក្សាបួនលើកជាប់ៗគ្នា ដើម្បីពិភាក្សាជាពិសេសអំពីបញ្ហាគ្រប់ផ្នែកដែលប៉ះពាល់ដល់«សន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ»ដែលបណ្តាលមកពីការផ្ទេរសារធាតុនុយក្លេអ៊ែរពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការនាវាមុជទឹកនៅក្រុងវីយែនរវាងអាមេរិក អង់គ្លេសនិងអូស្ត្រាលី ព្រមនិងការធានាចំពោះការធ្វើអធិការកិច្ចជាដើម ប្រការនេះបានធ្វើឱ្យឧបាយកលរបស់ប្រទេសមួយចំនួនដែលប៉ុនប៉ងចាប់ពង្រត់ក្រុមប្រឹក្សាអង្គការថាមពលបរមាណូអន្តរជាតិត្រូវបរាជ័យ ដែលជាជ័យជម្នះរបស់"ស្មារតីវីយែន"លើ”អនុត្តរភាពនិយម”។ វាបានឆ្លុះបញ្ចាំងដោយពេញលេញនូវការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិចំពោះបញ្ហាផ្ទេរសារធាតុនុយក្លេអ៊ែរពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររវាប្រទេសទាំងបីនេះហើយបង្ហាញថា ការបង្កើត"រង្វង់តូច"បែបអាមេរិកគឺមិនទទួលបានការគាំទ្រពីអង្គការថាមពលបរមាណូអន្តរជាតិទេ៕