បទវិភាគ៖រឿងរ៉ាវអំពីពិព័រណ័នាំចូលចិនអន្តរជាតិដែលរួមគ្នាចែករំលែកអនាគតនឹងគ្មានទីបញ្ចប់នោះទេ

2022-11-11 20:23:16
ប្រភព:CRI

ទំហំជួញដូរតាមបំណងក្នុងមួយឆ្នាំនៃពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៥ បានឡើងដល់ ៧ ម៉ឺន ៣ ពាន់ ៥ រយ ២០ លានដុល្លារអាមេរិកដែលបានកើនឡើង ៣,៩ ភាគរយបើប្រៀបធៀបនឹងពិព័រណ៍លើកមុន ។ ព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៥ ដែលបានបិទបញ្ចប់នៅថ្ងៃទី ១០ ខែវិច្ឆិកាទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ ។ លោក Pascal Bizard អគ្គនាយករងប្រចាំនៅតំបន់ប្រទេសចិននៃក្រុមហ៊ុនDecathlon ដែលជា "មិត្តចាស់" របស់ពិព័រណ៍នាំចូលចិនអន្តរជាតិបានថ្លែងថា "គ្មានអ្វីគួរឱ្យសង្ស័យឡើយ ក្នុងរយៈពេល ៥០ ឆ្នាំខាងមុខ ប្រទេសចិននៅតែជាមជ្ឈមណ្ឌលអភិវឌ្ឍន៍ដ៏សំខាន់មួយរបស់ក្រុមហ៊ុន Decathlon នៅទូទាំងពិភពលោក" ។

សូមបញ្ជាក់ថា អ្នកដែលបានផ្តោតការយកចិត្តទុកដាក់ដល់ពិព័រណ៍នាំចូលចិនអន្តរជាតិ ដូចលោក Pascal Bizard អ៊ីញ្ចឹងនៅទូទាំងពិភពលោកមានចំនួនកាន់តែច្រើនឡើងៗ ។ តាមទិន្នន័យនៃរដ្ឋាភិបាលចិនឱ្យដឹងថា ក្នុងអំឡុងពេលពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៥ គឺ មានប្រទេស តំបន់និងអង្គការអន្តរជាតិសរុបចំនួន ១៤៥ បានចូលរួមពិព័រណ៍លើកនេះ មានសហគ្រាសជាង ២៨០០ ដែលជាសហគ្រាសមកពីប្រទេសនិងតំបន់ចំនួន ១២៧ បានចូលរួមការតាំងពិព័រណ៍អាជីវកម្មសហគ្រាសដោយបានដាក់តាំងផលិតផលថ្មី បច្ចេកវិទ្យាថ្មីនិងសេវាកម្មថ្មីជាលើកដំបូងដែលមានភាពជាតំណាងចំនួន ៤៣៨ ដែលបានលើសពីកម្រិតនៃពិព័រណ៍លើកមុន ។

ការរួមគ្នាចែករំលែកមានន័យថា មានឱកាសកាន់តែច្រើន ។ ប្រទេសចិនមានទីផ្សារដ៏ធំធេងផុតលេខនៅទូទាំងពិភពលោកដែលបានក្លាយទៅជាដៃគូពាណិជ្ជកម្មសំខាន់នៃប្រទេសនិងតំបន់ជាង ១៤០ និងជាប្រទេសធំបំផុតខាងពាណិជ្ជកម្មទំនិញលើពិភពលោកក្នុងរយៈពេល ៥ ឆ្នាំជាប់ៗគ្នា ។ ក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិលើកនេះ រដ្ឋាភិបាលចិនបានលើកឡើងថា ប្រទេសចិននឹងជំរុញឱ្យប្រទេសនិងភាគីនានាចែករំលែកកាលានុវត្តភាពទីផ្សារដ៏ធំរបស់ប្រទេសចិន ចែករំលែកឱកាសបើកទូលាយបែបប្រព័ន្ធរបប ក៏ដូចជាចែករំលែកឱកាសសម្រាប់ការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការអន្តរជាតិ ។ ប្រការនេះនឹងធ្វើឱ្យមនុស្សកាន់តែច្រើនឡើងៗទទួលផលប្រយោជន៍ពីការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ប្រទេសចិន ជាពិសេសគឺ ប្រទេសមិនរីកលូតលាស់បំផុតទាំងនោះ ។

ក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិឆ្នាំនេះ សហគ្រាសមកពីប្រទេសមិនរីកលូតលាស់បំផុតជិត ៣០ បានចុះកិច្ចសន្យាឱ្យប្រើប្រាស់ស្តង់ពិព័រណ៍ដោយឥតគិតថ្លៃដែលកើនឡើងជិតទ្វេដងនៃចំនួនស្តង់ពិព័រណ៍បើប្រៀបធៀបនឹងពិព័រណ៍លើកមុន ។ គ្រាប់ស្វាយចន្ទីរបស់ហ្គីណេ-ប៊ីសា កម្រាលព្រំរបស់អាហ្វហ្កានីស្ថាន។ល។ ពិព័រណ៍នាំចូលចិនអន្តរជាតិលើកនេះបានផ្តល់វេទិកានិងឆាកដូចគ្នាដើម្បីធ្វើឱ្យផលិតផលរបស់ប្រទេសមិនរីកលូតលាស់បំផុតទាំងនេះអាចដាក់តាំងបង្ហាញជាមួយផលិតផលបច្ចេកវិទ្យាខ្ពស់របស់ប្រទេសរីកលូតលាស់ ព្រមពេលជាមួយគ្នានេះ ពួកគេក៏រកបានទីផ្សាររបស់ខ្លួនផងដែរ ។ ប្រការនេះជាសក្សីនៃការធ្វើឱ្យ"សមិទ្ធផលអភិវឌ្ឍន៍ផ្តល់ផលប្រយោជន៍កាន់តែច្រើននិងកាន់តែយុត្តិធម៌ដល់ប្រជាជននៃបណ្តាប្រទេសនានា "។

មិនថា ផលិតផលប្រកបដោយបច្ចេកទេសខ្ពស់ថ្មីនិងឈានមុខឬមួយក៏ខ្នាតតូច មីក្រូនិងស្រស់ស្អាតក្តី ក៏ពួកគេឆ្លងតាមរយៈពិព័រណ៍នាំចូលចិនអន្តរជាតិរកបានឱកាសសម្រាប់ចូលលក់ក្នុងទីផ្សាររបស់ប្រទេសចិន ក៏ដូចជារកបានឱកាសថ្មីសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍផងដែរ ។ នេះគឺជាការអនុវត្តដ៏រស់រវើករបស់ប្រទេសចិនក្នុងការជំរុញការបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិ វាក៏បានបញ្ជាក់យ៉ាងច្បាស់ថា "ការផ្តាច់ទំនាក់ទំនង"និង"ផ្តាច់ខ្សែសង្វាក់ឧស្សាហកម្ម" គឺ មិនអាចទៅរួចទេ មានតែការបើកទូលាយនិងកិច្ចសហប្រតិបត្តិការទើបជាផ្លូវត្រឹមត្រូវ ។

"យើងណាត់គ្នាម្តងទៀតនៅឆ្នាំក្រោយ!" នាពេលបច្ចុប្បន្ននេះ ការងារផ្សព្វផ្សាយពិព័រណ៍សហគ្រាសនៃពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៦ បានចាប់ដំណើរការដោយគ្រប់ជ្រុងជ្រោយ សហគ្រាសនិងស្ថាប័នជិត ៦០ បានចុះកិច្ចសន្យាចូលរួមពិព័រណ៍នៅនឹងកន្លែង ។ ព្រមពេលជាមួយគ្នានេះ "ពិព័រណ៍នាំចូលចិនអន្តរជាតិបែបឌីជីថល"នៅតែបន្តដំណើរការតទៅទៀត ហើយរឿងរ៉ាវរបស់ប្រជាជននៃបណ្តាប្រទេសនានាដែលទទួលបានផលប្រយោជន៍ក៏នៅតែបន្តដំណើរការផងដែរ ។ រឿងរ៉ាវអំពីពិព័រណ័នាំចូលចិនអន្តរជាតិដែលរួមគ្នាចែករំលែកអនាគតនឹងគ្មានទីបញ្ចប់នោះទេ ៕

បទវិភាគ៖រឿងរ៉ាវអំពីពិព័រណ័នាំចូលចិនអន្តរជាតិដែលរួមគ្នាចែករំលែកអនាគតនឹងគ្មានទីបញ្ចប់នោះទេ