យុវជនជើងទោលចិននឹងចូលរួមការប្រកួតAlpine Skiing នៃការប្រកួតកីឡាអូឡាំពិកជនពិការរដូវរងាក្រុងប៉េកាំង

2022-03-07 12:52:20 |ប្រភព:xinhua

  យុវជន យាន់កុង ដែលជនជាតិវ៉ា មានអាយុ ២៤ ឆ្នាំ លោកកើតក្នុងគ្រួសារក្រីក្រមួយរបស់ទីក្រុងភូអឹ ខេត្តយូណាន ។ ដោយសារឪពុកម្តាយទទួលមរណភាព ហើយខ្លួនពិការក្នុងគ្រោះថ្នាក់ចៃដន្យមួយ ជីវិតលោកធ្លាប់គ្មានក្តីសង្ឃឹម ។ ប៉ុន្តែ ក្រោមការជំនួយពីបុគ្គលិកការងារនៃក្រុមកាត់​បន្ថយ​ភាព​ក្រីក្រប្រចាំនៅភូមិ និងគ្រូបង្រៀន ៦ ឆ្នាំមុន លោកបានត្រូវជ្រើសរើសហាត់រៀន Alpine Skiing ពីមុន គាត់មិនធ្លាប់ឃើញព្រិលទេ ។ បន្ទាប់មក លោកបានស្រឡាញ់​កីឡាAlpine Skiing ។ សព្វថ្ងៃ លោកនឹងតំណាងប្រទេសចិនចូលរួមការប្រកួតAlpine Skiing នៃព្រឹត្តិការណ៍ប្រកួត​កីឡាអូឡាំពិកជនពិការរដូវរងាក្រុងប៉េកាំង ។

  ប្រភព៖Xinhua

  អ្នកបកប្រែ៖刘蓉