ទស្សនាកិច្ច"កុមារភាព"របស់មេអំបៅនៅជ្រលងមេអំបៅហុងហឹរចិន
2022-06-02 17:58:54
ប្រភព:云南日报
មេអំបៅនៅជ្រលងមេអំបៅហុងហឹរចិនស្ថិតនៅស្រុកជីនភីង មណ្ឌលស្វយ័តជនជាតិយី ជនជាតិហានី ហុងហឹរ ខេត្តយូណាន ដែលជា”ឋានសួគ៌”របស់កូនមេអំបៅ នៅទីនេះមានរុក្ខជាតិច្រើនប្រភេទ និងមានបរិស្ថានសាកសមសម្រាប់មេអំបៅរស់នៅ ។ នៅទីនេះ មានមេអំបៅប្រមាណជាង ៤០០ ប្រភេទ ។
ជីវិតរបស់មេអំបៅឆ្លងកាត់បួនដំណាក់កាល គឺ ស៊ុត ដង្កូវ ដង្កូវនាង និងពេញវ័យ។
រៀងរាល់ឆ្នាំ មានមេអំបៅរាប់ពាន់លានប្រែពីដង្កូវនាងទៅជាមេអំបៅ ដែលបង្កើតជាទេសភាពដ៏អស្ចារ្យ ។ តាមការព្យាករជំហានដំបូង នៅពាក់កណ្តាលខែមិថុនា ជ្រលងមេអំបៅហុងហឹរចិននឹងមានមេអំបៅចំនួនជាង ១ ពាន់លានមេអំបៅ ។
ប្រភព៖មជ្ឈមណ្ឌលប្រព័ន្ធផ្សាព្វផ្សាយចម្រុះស្រុកជីនភីង
អ្នកបកប្រែ៖刘蓉