ប្រទេសចិនមានសម្បត្តិបេតិកភណ្ឌពិភពលោកចំនួន ៥៦

2022-06-13 17:53:53
ប្រភព:xinhua

  ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២២ ជាទិវាបេតិកភណ្ឌធម្មជាតិ និងវប្បធម៌ចិន ។ គិតដល់បច្ចុប្បន្ននេះ ប្រទេសចិនមានសម្បត្តិបេតិកភ័ណ្ឌធម្មជាតិចំនួន ១៤ បេតិកភ័ណ្ឌវប្បធម៌ធម្មជាតិចំនួន ៤  ចំនួននេះឈរលំដាប់លេខទីមួយលើពិភពលោក ។

  បេតិកភ័ណ្ឌពិភពលោកមានចំនួន ៣ ប្រភេទ គឺបេតិកភ័ណ្ឌធម្មជាតិ បេតិកភ័ណ្ឌវប្បធម៌ និងបេតិកភ័ណ្ឌវប្បធម៌ធម្មជាតិ ។ ប្រទេសចិនបានមានសម្បត្តិបេតិកភណ្ឌពិភពលោកចំនួន ៥៦ ក្នុងចំណោមនោះ មានបេតិកភ័ណ្ឌធម្មជាតិ និងបេតិកភ័ណ្ឌវប្បធម៌ធម្មជាតិចំនួន ១៨ ដែលមានទំហំដល់ ៧០,៦០០ គីឡូម៉ែត្រការ៉េ ។

  ឆ្នាំនេះជាខួបលើកទី ៣៥ នៃសម្បត្តិបេតិកភណ្ឌពិភពលោកក្រុមដំបូងរបស់ប្រទេសចិនដែលដាក់ចូលក្នុងបញ្ជីឈ្មោះសម្បត្តិបេតិកភណ្ឌពិភពលោក។ តាមរបាយការណ៍វាយតម្លៃ«ទស្សនវិស័យសម្បត្តិបេតិកភណ្ឌពិភពលោកឆ្នាំ ២០២០» របស់IUCN បានឱ្យដឹងថា ក្នុងបេតិកភ័ណ្ឌធម្មជាតិ និងបេតិកភ័ណ្ឌវប្បធម៌ធម្មជាតិ ស្ថានភាព”ល្អ”និង”ល្អប្រសើរ”របស់បេតិកភ័ណ្ឌពិភពលោកមានចំនួន ៦៣% អត្រានៃប្រទេសចិនមានដល់ ៨៩% ប្រទេសចិនមានបេតិកភ័ណ្ឌធម្មជាតិ និងបេតិកភ័ណ្ឌវប្បធម៌ធម្មជាតិចំនួន ១៨ មានស្ថានភាព”ល្អ” ដែលល្អជាងមធ្យមភាគអន្តរជាតិ ។

  បេកិកភ័ណ្ឌធម្មជាតិ និងបេតិកភ័ណ្ឌវប្បធម៌ធម្មជាតិចំនួន ១៨ របស់ប្រទេសចិន ក៏បានរក្សាអង្គភាពការពារសម្បត្តិវប្បធម៌ បេតិកភណ្ឌវប្បធម៌អរូបី ទីក្រុងបុរាណ និងភូមិវប្បធម៌ជាច្រើន ហើយបាននាំមកនូវប្រាក់ចំណូលជាមធ្យមប្រចាំឆ្នាំចំនួនលើសពី ១៤ ពាន់លានយ័នពីទេសចរណ៍ដល់ប្រជាជនក្នុងតំបន់ ។

  ប្រភព៖xinhua

  អ្នកបកប្រែ៖刘蓉

ប្រទេសចិនមានសម្បត្តិបេតិកភណ្ឌពិភពលោកចំនួន ៥៦