សិប្បករក្នុង”ភូមិសិប្បករស្ពាន់”ស្រុកមូវទីងខេត្តយូណាន

2022-06-17 18:34:20
ប្រភព:人民网

  ភូមិប៉ាថុ ឃុំកំហឹរ ស្រុកមូវទីង មណ្ឌលស្វយ័តជនជាតិយី ជូសំ ខេត្តយូណាន ល្បីឈ្មោះដោយសារសិប្បកម្មស្ពាន់ ដូច្នេះ ភូមិប៉ាថុត្រូវបានគេហៅថា”ភូមិសិប្បករស្ពាន់” ។

  លោកតា វ៉ាង ជីស៊ីង មានអាយុ ៦០ ឆ្នាំ ជាអ្នកបន្តវេនថ្នាក់ខេត្តដ៏ល្បីឈ្មោះ។ តាំងពីលោកតាមានអាយុ ១៦ ឆ្នាំ គាត់បានចាប់ផ្តើមរៀនសិប្បកម្មវាយស្ពាន់ ។

  ឆ្លងកាត់ដំណាក់កាលចំនួន ២០ ស្ពាន់ធម្មតាត្រូវបានក្លាយជាវត្ថុស្ពាន់ដ៏ល្អប្រណីតមួយគ្រឿង ។ លោកតា វ៉ាង ជីស៊ីងបានរៀបរាប់ថា គាត់បានរៀនសិប្បកម្មស្ពាន់រយៈពេល ១០ ឆ្នាំ សព្វថ្ងៃ គាត់ចេះធ្វើសិប្បកម្មស្ពាន់ទាំងអស់ហើយ ។

  ការសិក្សាស្រាវជ្រាវអំពីសិប្បកម្មស្ពាន់ជាច្រើនឆ្នាំ ធ្វើឱ្យសិប្បកម្មរបស់លោកតាល្អឥតខ្ចោះ ។ ខ្ទះ កំសៀវ  ប៉ាន់តែ ផើង និងគ្រឿងប្រើប្រាស់ផ្សេងទតធ្វើដោយលោកតាមានក្បាច់ស្រស់ស្អាត និងល្អប្រណីត ដែលទទួលបានការពេញនិយមពីអតិថិជន។

  នៅឆ្នាំ ២០០៩ កូនប្រុសរបស់លោកតាបានមកផ្ទះវិញ ដើម្បីរៀនធ្វើវត្ថុស្ពាន់ជាមួយលោកតា ។ សព្វថ្ងៃ កូនប្រុសរបស់លោកតាបានចេះសិប្បកម្មធ្វើវត្ថុស្ពាន់ហើយ សិប្បកម្មនេះត្រូវបានបន្តវេន ។

  សិប្បកម្មធ្វើវត្ថុស្ពាន់ត្រូវប្រើពេល និងកម្លាំងជាច្រើន លោកតា និងកូនប្រុសសង្ឃឹមថា សិប្បកម្មធ្វើស្ពាន់នេះអាចបន្តពីមួយជំនាន់ទៅមួយជំនាន់ ហើយខិតខំបន្តវេនវប្បធម៌នេះឱ្យកាន់តែល្បីឈ្មោះ ។

  ប្រភព៖វេបសាយប្រជាជន

  អ្នកបកបប្រែ៖刘蓉

សិប្បករក្នុង”ភូមិសិប្បករស្ពាន់”ស្រុកមូវទីងខេត្តយូណាន