ដើរចូលក្នុងទីក្រុងយូស៊ី៖សារមន្ទីរធម្មជាតិ និងប្រវត្តិសាស្ត្រ លេខទី១ ដីហ្វូស៊ីលស្រុកឆាងជាំង

2022-07-04 14:26:44
ប្រភព:玉溪网

  ដីហ្វូស៊ីលនៃស្រុកឆាងជាំងស្ថិតនៅតំបន់ភ្នំម៉ោងធាន ស្រុកឆាងជាំង ខេត្តយូណាន ជាក្រុមហ្វូស៊ីលបុរាណ Cambrian ដែលត្រូវបានរក្សាពេញលេញ ។ ក្រុមហ្វូស៊ីលបានបង្ហាញពីទេសភាពដ៏អស្ចារ្យនៃជីវិតសត្វសមុទ្រ និងលក្ខណៈដើមនៃសត្វមានជីវិតកាលពី ៥៣០ លានឆ្នាំមុន ។ លោក RichardJ.Aldridge អតីតប្រធានសមាគមបុរាណវិទ្យាអន្តរជាតិបានបញ្ជាក់ថា “ក្រុមហ្វូស៊ីលស្រុកឆាងជាំងជាភ័ស្តុតាងដែលបានបង្ហាញពីអាថ៌កំបាំងនៃការវិវត្តន៍ជីវសាស្រ្ត ជាក្រុមហ្វូស៊ីលសំខាន់ជាងគេលើពិភពលោក​។ “ លោក David A. T. Harper អតីតប្រធានសមាគមបុរាណវិទ្យាអន្តរជាតិបានបញ្ជាក់ថា ”ដីហ្វូស៊ីលស្រុកឆាងជាំង ជាការរកឃើញដ៏សំខាន់បំផុតមួយនៅក្នុងប្រវត្តិសាស្រ្តនៃការស្រាវជ្រាវ​បុរាណ​វិទ្យា​។”


  ហ្វូស៊ីលស្រុកឆាងជាំងត្រូវបានរកឃើញនៅឆ្នាំ ១៩៨៤។ គិតត្រូវដល់ឆ្នាំ ២០១២ គេបានរកឃើញហ្វូស៊ីល ១៦ ប្រភេទ ស្មើនឹងប្រមាណ ២០០ ។ នៅខែកក្កដា ឆ្នាំ​២០២១ ដីហ្វូស៊ីលស្រុកឆាងជាំងត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌធម្មជាតិពិភពលោក ដែលជាបេតិកភណ្ឌធម្មជាតិពិភពលោកខាងហ្វូស៊ីលទី១របស់ប្រទេសចិន និងមានតែក្នុងតំបន់អាស៊ី វិធីជាក់លាក់នៃជីវសាស្ត្រ និងប្រភេទសត្វដ៏សម្បូររបស់ហ្វូស៊ីលស្រុកឆាងជាំងល្អបំផុតនៅក្នុងពិភពលោក។ ទន្ទឹមនឹងនេះដែរ ទីក្រុងយូស៊ីក៏ជាវេទិកាដែលបង្ហាញពីសមិទ្ធិផលនូវការអភិរក្សជីវចម្រុះ និងសំណង់អរិយធម៌អេកូឡូស៊ីពីទូទាំងប្រទេសចិន និងពិភពលោកផងដែរ ។ តាមរយៈកញ្ចក់កែវពង្រីក យើងអាចឃើញត្រីMyllokunmingia fengjiaoa ដែលជា”ត្បូងសំខាន់បំផុត”របស់សារមន្ទីរបេតិកភណ្ឌធម្មជាតិពិភពលោកនៃដីហ្វូស៊ីលស្រុកឆាងជាំង ទោះបីជាវាមើលទៅតូច ប៉ុន្តែ វាជាសត្វឆ្អឹងខ្នងចាស់ជាងគេនៅលើផែនដីដែលគេស្គាល់។ ក្នុងន័យម៉្យាងទៀត វាប្រហែលជាបុព្វបុរសដំបូងបំផុតរបស់មនុស្សជាតិយើង!


  អ្នកបកប្រែ៖刘蓉

ដើរចូលក្នុងទីក្រុងយូស៊ី៖សារមន្ទីរធម្មជាតិ និងប្រវត្តិសាស្ត្រ លេខទី១ ដីហ្វូស៊ីលស្រុកឆាងជាំង