ពិព័រណ៍ទេសចរណ៍អន្តរជាតិចិនឆ្នាំ ២០២២ | ផ្ទៃក្រឡាពិព័រណ៍ជិត ៧ ម៉ឺនម៉ែត្រការ៉េ ស្មើនឹងស្តង់ពិព័រណ៍ស្តង់ដារចំនួន ២៥០០ ពិព័រណ៍នេះធ្វើឲ្យគេរំពឹងទុកគ្រប់គ្នា
ពិព័រណ៍ទេសចរណ៍អន្តរជាតិចិនឆ្នាំ ២០២២ នឹងរៀបចំឡើងនាថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែកក្កដា នៅទីក្រុងគុនមីង ។
ពិព័រណ៍ទេសចរណ៍នេះនឹងមានខ្លឹមសារ និងវិធីបង្ហាញដ៏សម្បូរបែប ។ ផ្ទៃក្រឡាពិព័រណ៍ជិត ៧ ម៉ឺនម៉ែត្រការ៉េ (ស្តង់ពិព័រណ៍ចំនួន ២៥០០) នឹងមានប្រទេស និងតំបន់ចំនួនជាង ៧០ ចូលរួមតាមបណ្តាញអីុនធើណែត និងនៅកន្លែងផ្ទាល់ ហើយចំពោះប្រទេសចិន នឹងមានខេត្ត(តំបន់ ទីក្រុង)ចំនួន ៣១ ចូលរួម ហើយស្ថាប័នវប្បធម៌ និងទេសចរណ៍ ក៏ដូចជាសហគ្រាសចំនួន ២០០ នឹងចូលរួម ។
ប៉ុន្មានឆ្នាំកន្លងមកនេះ ខេត្តយូណានអភិវឌ្ឍផ្លូវទេសចរណ៍ដែលមានលក្ខណៈពិសេសរបស់ខេត្តយូណានមួយ ។
ក្នុងអំឡុងពេលពិព័រណ៍៣ថ្ងៃនេះ នឹងរៀបចំវេទិកាច្នៃប្រឌិត និងអភិវឌ្ឍន៍ទេសចរណ៍ឆ្លាតវៃ វេទិកាផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការទេសចរណ៍អន្តរជាតិក្រោមក្របខណ្ឌRCEP វេទិកាកំពូលនៃសហគមន៍រួមវាសនាតែមួយក្នុងតំបន់អាស៊ីដែលជំរុញដោយផ្លូវដែកចិន-ឡាវ និងវេទិកាណែនាំវប្បធម៌ និងទេសចរណ៍ខេត្តយូណានជាដើម ។
ប្រភព៖វេបសាយយូណាន
អ្នកបកប្រែ៖刘蓉