ពិព័រណ៍ទេសចរណ៍អន្តរជាតិចិនឆ្នាំ ២០២២ | ដងផ្លូវអេកូឡូស៊ីបឹងអឹហៃមណ្ឌលស្វយ័តជនជាតិប៉ៃតាលីពោរពេញដោយរសជាតិស្នេហ៍

2022-07-08 18:03:16
ប្រភព:云南日报

  នៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២២ នៅកំពង់ផែឡុងកានដងផ្លូវអេកូឡូស៊ីនៃបឹងអឹហៃមណ្ឌលស្វយ័តជនជាតិប៉ៃតាលីមានគូសង្សារជាច្រើនកំពុងរូបថតអាពាហ៍ពិពាហ៍ ។ កន្លែងសម្រាប់គូសង្សារថតរូបដ៏ល្បីនៃដងផ្លូវអេកូឡូស៊ីធ្វើឱ្យមណ្ឌលស្វយ័តជនជាតិប៉ៃតាលីទទួលបានការចូលចិត្តគូស្វាមីភរិយាថ្មី ក្រោយពីការថតរូបថតអាពាហ៍ពិពាហ៍ ពួកគេនឹងរៀបចំពិធីអាពាហ៍ពិពាហ៍ដែលមិនអាចបំភ្លេចបាននៅមណ្ឌលស្វយ័តជនជាតិប៉ៃតាលី ។

  បឹងអឹហៃដ៏ស្រស់ស្អាតដែលបានទាក់ទាញអ្នកតំបន់ក្រៅកាន់តែច្រើនមកស្នាក់នៅមណ្ឌលស្វយ័តជនជាតិប៉ៃតាលី លោកស្រី ភូ យីង គឺជាមនុស្សម្នាក់ក្នុងចំណោមពួកគេ ។ លោកស្រី ភូ យីង បានរៀបរាប់ថា “ខ្ញុំបានរស់នៅមណ្ឌល​ស្វយ័ត​ជនជាតិប៉ៃតាលីរយៈពេល ២ ឆ្នាំហើយ ភាពស្រស់ស្អាតនៅទីនេះមិនអាចបំភ្លេចបាន ។ ខ្ញុំតែងតែជិះកង់នៅដងផ្លូវអេកូឡូស៊ីបឹងអឹហៃ ដើម្បីចាប់អារម្មណ៍ពីការរស់នៅប្រកបដោយសុភមង្គល។”  លោកស្រី ជូ លីភីង មកពីប្រទេសមីយ៉ានម៉ា លើកនេះជាលើទី ១​ ដែលគាត់មកមណ្ឌលស្វយ័តជនជាតិប៉ៃតាលី ពេលអង្គុយនៅលើរថយន្តទេសចរណ៍ គាត់រៀបរាប់ថា”ខ្ញុំរងចាំលោកអ្នកនៅមណ្ឌលស្វយ័តជនជាតិប៉ៃតាលី។ ស្ថានីយ៍ ៥G វៃឆ្លាតពិតជាស្រស់ស្អាតណាស់! ស្អាតណាស់! ខ្ញុំដូចជាក្នុងភាពយន្តសិល្បៈមួយ ! “ពេលមើលឃើញមានមនុស្សចាស់កំពុងដើរ កុមារកំពុងលេង គូសង្សារកំពុងថតរូប និងយុវជនកំពុងជិះកង់ លោកស្រី ជូ លីភីងលេចចេញនូវស្នាមញញឹមដ៏មានសុភមង្គល ។

  ប្រភព៖កាសែតយូណានដេលី

  ដោយ ចាំង យីលីន និង លី វ៉ាន ជូន

  អ្នកបកប្រែ៖刘蓉

ពិព័រណ៍ទេសចរណ៍អន្តរជាតិចិនឆ្នាំ ២០២២ | ដងផ្លូវអេកូឡូស៊ីបឹងអឹហៃមណ្ឌលស្វយ័តជនជាតិប៉ៃតាលីពោរពេញដោយរសជាតិស្នេហ៍