ពិព័រណ៍ទេសចរណ៍អន្តរជាតិចិនឆ្នាំ ២០២២ | ទីក្រុងតាលី៖ចងចាំមនោសញ្ចេតនាស្រុកកំណើតក្នុង ”ស្លាកស្នាម”ប្រវត្តិសាស្ត្រ

2022-07-11 17:47:02
ប្រភព:云南日报

  នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ អ្នកទេសចរដែលមកពីទីក្រុងប៉េកាំង និងឈឹងទូជាដើម កំពុងផឹកទឹកតែ និងគយគន់ទេសភាពវាលស្រែនៅវេទិកាទស្សនាទេសភាពរបស់សណ្ឋាគារសៀលីយូន ឃុំសៀវចូវ មណ្ឌលស្វយ័តជនជាតិបៃ តាលី ។ លោក LINDEN CENTER ស្ថាបនិកសណ្ឋាគារសៀលីយូន បានរៀបរាប់ថា “សណ្ឋាគារសៀលីយូនមានបន្ទប់សរុបចំនួន ១៦ យើងតុបតែងបន្ទប់នីមួយៗតាមលក្ខណៈពិសេសរបស់មណ្ឌលស្វយ័តជនជាតិបៃ តាលី  ។ ខ្ញុំសង្ឃឹមថា អ្នកទេសចរទាំងអស់អាចស្វែងយល់ពីវប្បធម៌ប្រពៃណីឃុំសៀចូវបន្ទាប់ពីស្នាក់នៅសណ្ឋគាររបស់យើង។”

  លោក LINDEN CENTER មកពីសហរដ្ឋអាមេរិក ជា”ពលរដ្ឋថ្មីរបស់ឃុំសៀចូវ” ។ លោកយល់ឃើញថា “លក្ខណៈជាតិ”គឺជាលក្ខណៈពិសេសរបស់សណ្ឋាគារសៀលីយូន​ ហើយក៏ជា”ស្លាកស្នាម”ពិសេសរបស់ឃុំសៀចូវ ក៏ប៉ុន្តែ ”ស្លាកស្នាម”នេះនៅឃុំសៀចូវមានច្រើនណាស់ ។ ឃុំសៀចូវជាទីប្រជុំជននៃជនជាតិបៃដែលរក្សាទុកអគារជនជាតិបៃជាច្រើន អគារនេះមានដូចជាសារមន្ទីរដែលបង្ហាញអំពីពេលវេលា និងប្រវត្តិសាស្រ្ត ។

  សំឡេង”ឌីងឌីង-ដុងដុង”គឺជាសំឡេង”ស្លាកស្នាម”របស់ឃុំគ្រឿងប្រាក់ស៊ីហ្វារបស់ស្រុកហឹឈាង ។ លោក ហុង ហ្វឹងជី ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ទេសចរណ៍វប្បធម៌ យីនឆាង ស្រុកហឹឈាង បានរៀបរាប់ថា “សំឡេងនេះមានប្រវត្តិសាស្រ្ត​រាប់ពាន់ឆ្នាំហើយ យើងកំពុងបង្ហាញ​រឿង​និទាន​សិល្បៈ​ប្រាក់​បែប​នេះ​ជា​រៀង​រាល់​ថ្ងៃ ។”

  លោក ហុង ហ្វឹងជី បានបញ្ជាក់ទៀតថា ក្រៅពីអ្នកកែច្នៃ និងអ្នកជំនួញរបស់ស្រុកហឹឈាងបានបណ្តាក់ទុកវិនិយោគក្នុងឃុំយើង នៅមានសិប្បករ និងក្រុមហ៊ុនមកពីខេត្តក្វាងតុង សៀងជានជាដើម បានបណ្តាក់ទុកវិនិយោគក្នុងឃុំយើងផងដែរ ។ ដើម្បីពង្រីកផ្លូវលក់គ្រឿងប្រាក់របស់ស្រុកហឹឈាង  ឃុំយើងផ្អែកលើវេទិកា” ​អីុនធើណែត+” បង្កើតទីតាំងLIVE របស់ភូមិជាងដែកស៊ីហ្វា ។

  ប្រភព៖កាសែតយូណានដេលី

  ដោយ ចាំង យីលាន និងលី វ៉ានជូន

  អ្នកបកប្រែ៖刘蓉

ពិព័រណ៍ទេសចរណ៍អន្តរជាតិចិនឆ្នាំ ២០២២ | ទីក្រុងតាលី៖ចងចាំមនោសញ្ចេតនាស្រុកកំណើតក្នុង ”ស្លាកស្នាម”ប្រវត្តិសាស្ត្រ