ពិព័រណ៍ទេសចរណ៍អន្តរជាតិចិនឆ្នាំ ២០២២ | ទីក្រុងប៉ាវសាន៖ទេសចរណ៍ជនបទធ្វើឱ្យ”កន្លែងមានសុភមង្គល”កាន់តែមានសុភមង្គល

2022-07-13 09:30:45
ប្រភព:云南日报

  នាថ្ងៃទី ៩ ខែកក្កដា អ្នកភូមិស៊ីម៉ូឡា ឃុំឈាងសៀ ទីក្រុងតឹងឆុងស្លៀកសំលៀកបំពាក់ប្រពៃណីនៅផ្លូវចូលភូមិ ដើម្បីរងចាំភ្ញៀវទេសចរមកពីចម្ងាយ ។ ក្នុងភាសាជនជាតិវ៉ា ពាក្យ”ស៊ីម៉ូឡា“ មានន័យថា ”កន្លែងមានសុភមង្គល” ។

  ភូមិស៊ីម៉ូឡាព័ន្ធជុំវិញដោយដើមឈើខៀវស្រងាត់។ “បៃតង”ជាពាក្យសំខាន់ដែលលោក ចូវ ចាឈាង ដែលជាអនុឃុំ តែងតែ​ណែនាំភូមិស៊ីម៉ូឡាដល់ភ្ញៀវទេសចរ។ លោក ចង្អុល​ទៅ​ដើម banian ថា”ដើម banian នេះមានប្រវត្តិជាង ៥០០ ឆ្នាំហើយ ពេលដូនតាស្នាក់នៅទីនេះ បានដាំដើម banian នៅភូមិនេះ យើងទាំងអស់រក្សាពួកវាជាមួយគ្នា ។”

  អ្នកភូមិស៊ីម៉ូឡាតែងតែនិយាយថា “នៅទីនេះយើងអាចមើលឃើញភ្នំ ទឹក ហើយក៏អាចចងចាំមនោសញ្ចេតនាស្រុកកំណើត។” ចំពោះអ្នកភូមិ ការការពារធម្មជាតិ និងការគោរពធម្មជាតិជាការសំខាន់ណាស់ ។ ពីមុន លោក ចូវ រឹនស៊ីន ធ្វើការនៅក្រៅភូមិ សព្វថ្ងៃ លោក​ត្រឡប់​មក​ស្រុក​កំណើត​វិញ និងបើកហាងលក់ផលិតផលកសិកម្ម​មួយឈ្មោះ​”អ្នករក្សាដី” ក្នុងភូមិ ។ លោក ចូវ រឹន បានរៀបរាប់ថា “ខ្ញុំសង្ឃឹមថា ភ្ញៀវទេសចរទាំងអស់អាច​ចាប់អារម្មណ៍​ពីភាព​សាមញ្ញរបស់ភូមិយើង និងចាប់អារម្មណ៍ពីសុភមង្គលរបស់ភូមិស៊ីម៉ូឡា។”

  អ្វីដែលលោក ចូវ រឹនមានចាប់អារម្មណ៍ខ្លាំងជាងគេគឺ ពីមុន យុវជនរបស់ភូមិភាគច្រើនបានទៅធ្វើការនៅក្រៅភូមិ តាំងពីភូមិអភិវឌ្ឍទេសចរណ៍ជនបទមក យុវជនភាគច្រើនបានត្រឡប់មកភូមិវិញដូចគាត់ ។

  ប្រភព៖កាសែតយូណានដេលី

  ដោយ ចាំង យីលាន និងលី វ៉ានជូន

  អ្នកបកប្រែ៖刘蓉

ពិព័រណ៍ទេសចរណ៍អន្តរជាតិចិនឆ្នាំ ២០២២ | ទីក្រុងប៉ាវសាន៖ទេសចរណ៍ជនបទធ្វើឱ្យ”កន្លែងមានសុភមង្គល”កាន់តែមានសុភមង្គល