2022 CITM|ភ្ញៀវទេសចរជាច្រើនមកទស្សនាភាពចុះសម្រុងរវាងមនុស្សនិងដំរី
នាព្រឹកព្រលឹម ក្នុងមជ្ឈមណ្ឌលបង្កាត់ពូជ និងសង្គ្រោះដំរីអាស៊ីនៃមណ្ឌលស្វយ័តជនជាតិតៃស៊ីសាំងប៉ានណាខេត្តយូណានមានភាពស្ងប់ស្ងាត់ ក្រោមការកំដរបស់“ប៉ាដំរី”ពីរនាក់ ដំរីអាស៊ី”រ៉ានរ៉ាន” ដែលធ្លាប់ត្រូវបានសង្រ្គោះ និងកូនរបស់វា”ជីងជីង”កំពុងរកចំណី និងប្រឡែងគ្នាក្នុងព្រៃទឹកភ្លៀង ។
លោក ឆិន ជីម៉ីង ដែលជា“ប៉ាដំរី”បានរៀបរាប់ថា ដំរីអាស៊ី”រ៉ានរ៉ាន”ជាដំរីអាស៊ីព្រៃដែលត្រូវបានសង្រ្គោះនៅឆ្នាំ ២០០៥ ។ ពេលនោះ វាមានអាយុ ៣ ឆ្នាំ ហើយរងរបួសនៅក្នុងព្រៃដែលមានគ្រោះថ្នាក់ដល់ជីវិត ។ បន្ទាប់ពីការសង្គ្រោះ និងព្យាបាលរបស់ “ប៉ាដំរី” ដោយយកចិត្តទុកដាក់ ”រ៉ានរ៉ាន”សុខភាពវាវិលមករកសភាពធម្មតាវិញ ហើយចាប់ផ្តើមមានមនោសញ្ចេតនាជាមួយពួកយើង។
ជាការពិត ដំរីអាស៊ីព្រៃដែលត្រូវបានសង្គ្រោះ និង”ស្នាក់នៅ” មជ្ឈមណ្ឌលបង្កាត់ពូជ និងសង្គ្រោះដំរីអាស៊ីនៃមណ្ឌលស្វយ័តជនជាតិតៃស៊ីសាំងប៉ានណាខេត្តយូណាន មិនគ្រាន់តែមានដំរី”រ៉ានរ៉ាន”ទេ ។ ឆិន ជីម៉ីង ប្រាប់អ្នកសារព័ត៌មានថា តាំងពីតំបន់ជ្រលងដំរីអាស៊ីព្រៃស៊ីសាំងប៉ានណា និងមជ្ឈមណ្ឌលបង្កាត់ពូជនិងសង្គ្រោះដំរីអាស៊ីនៃមណ្ឌលស្វយ័តជនជាតិតៃស៊ីសាំងប៉ានណាខេត្តយូណានបង្តើតឡើង បានចូលរួមសកម្មភាពសង្គ្រោះដំរីអាស៊ីលើសពី ២០ ដង ហើយបានជួយសង្គ្រោះដំរីដែលរងរបួសយ៉ាងធ្ងន់ធ្ងរនៅក្នុងព្រៃ ក៏ដូចជាដំរីមានបញ្ហាមិនប្រក្រតី និងមានគ្រោះថ្នាក់ផងដែរ ។
ប្រភព៖កាសែតយូណានដេលី
ដោយ ជូហៃ
អ្នកបកប្រែ៖刘蓉