2022 CITM|ទីក្រុងលីជាំង៖”ទីកន្លែងបោះជំរុំ+”ធ្វើឱ្យគេត្រឡប់ទៅរកព្រៃភ្នំវិញ

2022-07-19 18:02:45
ប្រភព:云南日报

  នៅទីក្រុងលីជាំងខេត្តយូណាន ការបោះជំរុំអភិវឌ្ឍកាន់តែល្អប្រសើរ ។  ការបោះជំរុំនៅភ្នំព្រិលFoliday ភ្ញៀវទេសចរអាចបួងសួង និងរៀបចំពិធីអាពាហ៍ពិពាហ៍នៅក្រោមដើមឈើ ហើយអាចជិះសេះ លេងថាសហោះFrisbee និងជិះទូកកាយ៉ាកជាដើម​ ។

  អ្នកទេសចរឈ្មោះ វីវីអាន មកពីទីក្រុងអ៊ូហាន បានរៀបរាប់ថា”ទីកន្លែងបោះជំរុំមានទេសភាពស្រស់ស្អាត ដើមឈើមួយដើម ពពកសមួយ សុទ្ធតែមានភាពស្រស់ស្អាត ដែលធ្វើឱ្យគេមានអារម្មណ៍ល្អប្រសើរ។”

  នៅទីកន្លែងបោះជំរុំស៊ីថុ មានរថយន្តRVតាមប្រធានបទ តង់តារានិករទាំង១២ ទីធ្លាតារានិករទាំង ១២ ហើយមានរថយន្តដ៏ទាក់ទាញជាច្រើន ។

  ក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ លោក កួជី អ្នកទទួលខុសត្រូវទីកន្លែងបោះជំរុំស៊ីថុ ជាសាក្សីក្នុងការអភិវឌ្ឍនៅទីនេះ។ លោកបានរៀបរាប់ថា “ចាប់ពីខែកក្កដា ឆ្នាំ២០២២នេះ បន្ទប់នៅទីកន្លែងបោះជំរុំយើងពេញជារៀងរាល់ថ្ងៃ។ មិត្តភក្តិមកទីនេះ សុទ្ធតែជាអ្នកចូលចិត្តមេឃ ផ្កាយ និងចូលចិត្តទីក្រុងលីជាំង ។”

  ប្រភព៖កាសែតយូណានដេលី

  ដោយ យោ ឆាងឆានង

  អ្នកបកប្រែ៖刘蓉

2022 CITM|ទីក្រុងលីជាំង៖”ទីកន្លែងបោះជំរុំ+”ធ្វើឱ្យគេត្រឡប់ទៅរកព្រៃភ្នំវិញ