2022 CITM|អ្នកល្បីឈ្មោះលើអុីនធើណែតតៃវ៉ាន់”ស្វែងរកកំណប់”នៅខេត្តយូណាន
ថ្មីៗនេះ លោក ចូវ យី សាស្រ្តាចារ្យសាកលវិទ្យាល័យរប្បធម៌ចិនតៃវ៉ាន់ បានដើរចូលក្នុងមណ្ឌលស្វយ័តជនជាតិបៃ តាលី និងទីក្រុងគុនមីញខេត្តយូណាន ដើម្បីចាប់ផ្តើមដំណើរវប្បធម៌”ស្វែងរកកំណប់”ពិសេសមួយ ។
ដំណើរនេះជាដំណើរលើកទី ៤ របស់លោក ចូវ យី នៅខេត្តយូណាន។ លោកចាប់អារម្មណ៍ថា “ការធ្វើដំណើររាល់លើកនៅខេត្តយូណាន ខ្ញុំសុទ្ធតែអាចទទួលអារម្មណ៍ពីការអភិវឌ្ឍ និងការប្រែប្រួលរបស់ខេត្តយូណាន ប៉ុន្តែ អ្វីដែលមិនប្រែប្រួលគឺទេសភាពដ៏ស្រស់ស្អាត និងភាពសុភាពរាបសាស្មោះត្រង់របស់ប្រជាជនខេត្តយូណាន។” គោលដៅនៃសកម្មភាពនេះគឺការអនុវត្តគំនិតប្រជាជនចិនដីគោក និងតៃវ៉ាន់ជាគ្រួសារតែមួយ ហើយផ្សព្វផ្សាយអំពីវប្បធម៌ចិន និងស្វែងរកការតភ្ជាប់វប្បធម៌រវាងចិនដីគោក និងតៃវ៉ាន់ ក៏ដូចជាវប្បធម៌រវាងខេត្តយូណាន និងតៃវ៉ាន់ ។
លោក ចូវ យី យល់ឃើញថា” លក្ខណៈពិសេសនៃវប្បធម៌ជនជាតិរបស់ខេត្តយូណានគឺការចេះអធ្យាស្រ័យគ្នា។ អគារយ៉ានរបស់ឃុំបុរាណស៊ីចូវមានរចនាប័ទ្មតាមប្រពៃណីជនជាតិប៉ៃ ប៉ុន្តែក៏មានរចនាប័ទ្មលោកខាងលិចផងដែរ ដែលបង្ហាញពីវប្បធម៌ប្រពៃណីចិន និងវប្បធម៌ជនជាតិរបស់ខេត្តយូណានក្នុងការចេះអធ្យាស្រ័យគ្នា និងអភិវឌ្ឍជាបន្តបន្ទាប់តាមរយៈការសិក្សាពីគ្នាទៅវិញទៅមក។
ប្រភព៖កាសែតយូណានដេលី
ដោយ ហាន ឆានយ័ន ហឹរ៉ង លី វ៉ានជូន
អ្នកបកប្រែ៖刘蓉