ហឹរ ហើយស្រស់ ! ម្ហូបអាហារ”បបូរមាត់ត្រីដ៏ទាក់ទាញ”នៅសង្កាត់ជាំងឈូង ដែលជាម្ហូបពិបាកទប់ទល់បាន

2022-09-15 17:57:04
ប្រភព:玉溪网

  សង្កាត់ជាំងឈូងទីក្រុងយូស៊ីល្បីឈ្មោះដោយត្រី។ ក្នុងម្ហូបអាហារត្រីដ៏ឆ្ងាញ់ជាច្រើនបែបនេះ ”បបូរមាត់ត្រី​ដ៏​ទាក់ទាញ”​​ទទួលបានការចូលចិត្តពីអតិថិជនដោយសារមានរសជាតិហឹរ ហើយស្រស់ ។

  លោក យ៉ាង ឈូង មេ​ចុងភៅសណ្ឋាគារតាយូថូវបានរៀបរាប់ថា “យើងយកកន្លែងល្អជាងគេពីបបូរមាត់ត្រី យកពីក្បែរ​ភ្នែកត្រី និងទុកខួរត្រី ដែលមានរសជាតិល្អជាងគេ និងមានតម្លៃអាហារូបត្ថម្ភខ្ពស់​ ។”

  ការធ្វើម្ហូបអាហារ”បបូរមាត់ត្រីដ៏ទាក់ទាញ”ត្រូវជ្រើសរើសបបូរមាត់ត្រីគល់រាំងចំនួន ១ ទៅ ២ គីឡូ សាច់ត្រីស្រស់ និងឆ្ងាញ់ជាង ។ សម្អាតមាត់ត្រី ហើយដាក់ក្នុងមួយចានដែកមួយ ដែលមាន ៧៥០ ក្រាម ហើយដាក់ខ្លាញ់ជ្រូក ខ្ទឹមបារាំង ខ្ទឹមស និងម្ទេស រួចចាក់ទឹកជ្រលក់ពិសេស ។ បន្ទាប់ពីចំហុយនៅក្នុងឆ្នាំងរយៈពេលជាង ២០ នាទី ក្លិនឈ្ងុយស្រស់របស់ខួរត្រីត្រូវបានរក្សានៅក្នុងសាច់ ហើយរសជាតិម្ទេសហឹរក៏ជ្រាបចូលទៅក្នុងសាច់ត្រី ពេលយកពី​ឆ្នាំង​ ជះក្លិនក្រអូប ដែលគួរឱ្យចង់បរិភោគ​ ។

  ប្រភព៖វេបសាយូស៊ី​

  អ្នកបកប្រែ៖刘蓉

ហឹរ ហើយស្រស់ ! ម្ហូបអាហារ”បបូរមាត់ត្រីដ៏ទាក់ទាញ”នៅសង្កាត់ជាំងឈូង ដែលជាម្ហូបពិបាកទប់ទល់បាន