ភូមិជនជាតិពូឡាងនៅក្នុងទីក្រុងភូអឹ ខេត្តយូណាន ដែលមានប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំ

2022-09-28 17:55:16
ប្រភព:xinhua

  នៅភ្នំជីងម៉ាវរបស់ស្រុកស្វយ័តជនជាតិឡាហ៊ូ ឡាងឆាង ទីក្រុងភូអឹ ខេត្តយូណាន មានភូមិបុរាណ​ជនជាតិពូឡាង​មួយដ៏ល្បីឈ្មោះគឺ ភូមិវ៉ាជី ។ ភូមិបុរាណនេះមិនគ្រាន់តែរក្សាវប្បធម៌បុរាណជនជាតិពូឡាងប៉ុណ្ណោះទេ ថែមទាំងមាន​សំណង់​បែបបុរាណទៀតផង ។

  អ្នកភូមិក្នុងភូមិបុរាណវ៉ាជីទាំងអស់ស្នាក់នៅផ្ទះបែបបុរាណ គេហៅទៀតថា “សំណង់ឫស្សី” ដែលមានពីរជាន់ ជាន់ទី១ មនុស្សស្នាក់នៅ ជាន់ក្រោម ដាក់​គ្រឿង​ឧបករណ៍ ដូចជាប្រដាប់​បុក​អង្ករ ឈើ​ស្ងួតជាដើម ។ សម្ភារសំណង់​ប្រើប្រាស់​ឫស្សី ដើមឈើ ថ្ម និងឥដ្ឋ ។ អ្នកភូមិរៀបរាប់ថា សំណង់បែបនេះសមនឹងអាកាសធាតុសើម ។

  នៅភូមិបុរាណវ៉ាជីមានទំនៀមទម្លាប់មួយគឺ ទោះបីជាអ្នកដើរក្នុងផ្ទះនរណា អ្នកអាចផឹកតែដោយឥតគិតថ្លៃ ។ សព្វថ្ងៃ ភូមិជនជាតិពូឡាងនៅក្នុងទីក្រុងភូអឹដែលមានប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំនេះបានអភិវឌ្ឍជាភូមិទេសចរណ៍ដែលផ្អែកលើវប្បធម៌ជនជាតិពូឡាង ។ ទន្ទឹមនឹងការអភិវឌ្ឍនៃពាណិជ្ជកម្មអេឡិចត្រូនិក តែបុរាណក្នុងភូមិនេះត្រូវបានលក់ទៅក្រៅ​ កាន់តែច្រើន ។ នៅឆ្នាំ​ ២០២១ ប្រាក់ចំណូលជាមធ្យមរបស់កសិករមានចំនួនជិត ២ ម៉ឺនយ័ន ។

  ប្រភព៖xinhua

  ដោយ កាំង ជីង លៀវយូន ឆា ជីង

  អ្នកបកប្រែ៖刘蓉

ភូមិជនជាតិពូឡាងនៅក្នុងទីក្រុងភូអឹ ខេត្តយូណាន ដែលមានប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំ