បុរសម្នាក់លើកទឹកចិត្តមនុស្សពេញវ័យរាប់ពាន់នាក់ដែលខិតខំប្រឹងប្រែងក្នុងជីវិតតាមរយៈគំនូរ

2022-09-29 19:00:59
ប្រភព:xinhua

  មាន​ពាក្យមួយឃ្លាមានប្រជាប្រិយភាពបណ្តាញអីុនធើណែតគឺ “ពាក្យគួរឱ្យស្រលាញ់មិនគួរនិយាយក្នុងពិភពនៃមនុស្ស​ពេញវ័យនោះទេ។” ប៉ុន្តែ តាំងពីឆ្នាំ ២០១៤ កន្លងមក មានជាងគំនូរម្នាក់ផ្សព្វផ្សាយគំនូរដ៏គួរឱ្យស្រលាញ់​មួយ​បណ្តាញ​អីុនធើណែតប្រចាំថ្ងៃ ។ ជាងគំនូរនោះបានផ្សព្វផ្សយគំនូររយៈពេល ៨ ឆ្នាំ និងគំនូរចំនួនជាង ៤០០ ផ្ទាំង ដែលបាន​លើកទឹកចិត្តមនុស្សពេញវ័យរាប់ពាន់នាក់ ។ ជាងគំនូរនោះឈ្មោះ “តាជូជី” គំនូររបស់គាត់ទាំងអស់​មាន​លក្ខណៈធំៗ ធាត់ៗ និងមូលៗ គាត់យល់ឃើញថា រាងធំធ្វើឱ្យគេមានអារម្មណ៍កក់ក្តៅ ។

  ជាងគំនូរ“តាជូជី”ធ្លាប់ចិញ្ចឹមឆ្មាធំមួយ ពេលគាត់ធ្វើការនៅពេលយប់ ឆ្មានោះតែងនៅក្បែរលោក ។ ចំពោះ“តាជូជី” ឆ្មានោះជាមិត្តភក្តិជិតស្និតដែលអាចផ្លាស់ប្តូរ និងជាអាហារផ្លូវចិត្តរបស់លោក ។ ប៉ុន្តែ ដោយសារឆ្មាមានជំងឺ និងស្លាប់ ដែលបានធ្វើឱ្យ“តាជូជី”ពិបាកចិត្តណាស់ ដូច្នេះ គាត់បានគូរគំនូរមួយគឺ កុមារម្នាក់ដេកលើឆ្មាធំ ដើម្បីរំលឹកដល់ឆ្មាធំ ។ តាំងពីនោះមក ក្នុងគំនូររបស់“តាជូជី”មានសញ្ញាឆ្មាធំជាច្រើន ។




  ក្នុងគំនូររបស់“តាជូជី” អ្វីគ្រប់យ៉ាងគឺសាមញ្ញ ធំ និងមូល ទោះបីជាម្ចាស់ពេលខ្លះនឹងមានអារម្មណ៍ធុញថប់ ប៉ុន្តែមិនខ្វះ​ភាពកក់ក្តៅ និងមិត្តភាពទេ ។ ជាងគំនូរ“តាជូជី” បានរៀបរាប់ថា “ខ្ញុំចង់គូរគំនូរដែលមានភាពកក់ក្តៅ ដើម្បីអមជាមួយ​អតិថិជនជាមួយគ្នាដោយស្ងៀមស្ងាត់។ ”

  ប្រភព៖xinhua

  អ្នកបកប្រែ៖刘蓉

បុរសម្នាក់លើកទឹកចិត្តមនុស្សពេញវ័យរាប់ពាន់នាក់ដែលខិតខំប្រឹងប្រែងក្នុងជីវិតតាមរយៈគំនូរ