រថភ្លើងផ្លូវដែកទទឹងមួយម៉ែត្រខេត្តយូណាន-វៀតណាមត្រូវរយៈពេល ៤ ឆ្នាំ បានទទួលអ្នកទេសចរចំនួន ០.២ លាននាក់ ហើយទទួលបានប្រជាប្រិយភាព

2022-10-12 17:31:40
ប្រភព:xinhua

  ថ្មីៗនេះ រថភ្លើងទេសចរណ៍ទីក្រុងក្វាងយ័ន​ មណ្ឌលស្វយ័តជនជាតិយី និងជនជាតិហានី ហុងហឹរ ខេត្តយូណានទទួលបានគេពេញចិត្ត ដែលជារថភ្លើងដំណើរការលើផ្លូវដែកទទឹងមួយម៉ែត្រខេត្តយូណាន-វៀតណាម ។ រយៈពេល ៤ ឆ្នាំ បានទទួលអ្នកទេសចរចំនួន ០.២ លាននាក់ ។


  នាថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០១៨ ផ្លូវដែកទទឹងមួយម៉ែត្របានត្រូវជិះទៅស្ថានីយ៍កាំយ័នម្តងទៀត ដែលធ្លាប់បានបញ្ឈប់ប្រើប្រាស់រយៈពេល​ ១៥ ឆ្នាំ ។ រថភ្លើងមានពណ៌បៃតង កៅអីឈើ និងកង្ហារអគ្គិសនីចាស់ ដែលបានរក្សាលក្ខណៈរថភ្លើងចាស់ ។



  រថភ្លើងមានចំនួន ៤ ទូ ដែលអាចផ្ទុកអ្នកទេសចរចំនួន ២០៦ នាក់ ពីស្ថានីយ៍កាំយ័នទៅស្ថានីយ៍តាថាមានចម្ងាយ ១១.៦ គីឡូម៉ែត្រ។

  ប្រភព៖xinhua

  អ្នកបកប្រែ៖刘蓉

រថភ្លើងផ្លូវដែកទទឹងមួយម៉ែត្រខេត្តយូណាន-វៀតណាមត្រូវរយៈពេល ៤ ឆ្នាំ បានទទួលអ្នកទេសចរចំនួន ០.២ លាននាក់ ហើយទទួលបានប្រជាប្រិយភាព