លោកពូ អ្នកការពារសុវត្ថិភាពកែប្រែសួនច្បារទៅជា”នគរគំនូរ”

2022-10-14 18:09:06
ប្រភព:人民网

  នៅឆ្នាំ ២០១៩ លោក លី​ ភីងដែលមានអាយុ ៥២ ឆ្នាំ បានចេញពីផ្ទះមកដល់ទីក្រុងសិនជិន ហើយក្លាយជាអ្នកការពារសុវត្ថិភាពសួនច្បារ ។ ពេលឃើញគម្របអណ្តូងច្រែះ និងប្រអប់អគ្គិសនីមិនស្អាតក្នុងសួនច្បារ លោកចង់ប្រើប្រាស់ជក់គំនូរកែលម្អ ដោយសារលោកធ្លាប់រៀនគូរគំនូរពេលនៅក្មេង ។


  ពេលលោកលី ភីង គូរគំនូរជាលើកដំបូង គាត់បានគូរ”រុក្ខជាតិ និងផ្កាលើជញ្ជាំង”នៅទ្វារសួនច្បារ ។ ក្រៅពីធ្វើការល្បាតសុវត្ថិភាព ការគូរគំនូរក៏ក្លាយជាការងារមួយផ្នែករបស់លោក លី ភីង ដែរ ។ បន្ទាប់មក គំនូររបស់លោកលី ភីងបានល្បីល្បាញ សួនច្បារផ្សេងៗក៏មកអញ្ជើញលោកគូរគំនូរដែរ ។ ក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ គាត់បានគូរគំនូរចំនួនជាង ៣០០ ផ្ទាំង។




  ប្រភព៖វេបសាយប្រជាពលរដ្ឋ

  អ្នកបកប្រែ៖刘蓉

លោកពូ អ្នកការពារសុវត្ថិភាពកែប្រែសួនច្បារទៅជា”នគរគំនូរ”