ថ្ងៃនេះជាទិវាអន្តរជាតិសត្វទោចដៃវែង!ចំនួនសត្វនេះតិចជាងសត្វខ្លាឃ្មុំផេនដាទៀត!

2022-10-25 18:10:24
ប្រភព:人民日报

  ថ្ងៃទី ២៤ ខែតុលា ជាទិវាអន្តរជាតិសត្វទោចដៃវែង ។ ទោចដៃវែង ធៀនសៀង មានវត្តមាននៅតំបន់ដ៏តូចនៅប្រទេសចិន ចំនួនសរុបសត្វទោចដៃវែង ធៀនសៀងរបស់ប្រទេសចិនមានមិនដល់ ១៥០ ក្បាល ដែលតិចជាងសត្វខ្លាឃ្មុំផេនដា ។ ពួកវាមានវត្តមាននៅមណ្ឌលស្វយ័តជនជាតិតៃ និងជនជាតិជីងភូ តឹងហុង និងក្រុងប៉ាវសាន ។

  សត្វទោចដៃវែងធៀនសៀង ពេញវ័យមានកម្ពស់ពី ៦០ ស.ម ដល់ ៩០ ស.ម ប្រវែងសត្វទោចដៃវែង ធៀនសៀងបើកដៃទាំងពីរស្មើនឹងប្រវែងពីរដងនៃកម្ពស់វា។ វាអាចស៊ីចំណីអាហារច្រើនប្រភេទ ដូចជាផ្កា ស្លឹកឈើ និងផ្លែឈើ ក្នុងចំណោមនេះ ផ្លែឈើមានចំនួន ៥០% ។ ទោចដៃវែង ធៀនសៀងឈ្មោល ពេលពេញវ័យជាពណ៌ខ្មៅ ប៉ុន្តែ ទោចដៃវែងធៀនសៀងញីពេលពេញវ័យជាពណ៌លឿង ពួកវាមានគូឈ្មោលមួយញីមួយ។ មុនកូនសត្វទោចដៃវែងធៀនសៀងមានអាយុមួយឆ្នាំកន្លះ វានឹងធ្វើសកម្មភាពក្នុងដៃម្តាយ ពណ៌របស់កូនទោចដៃវែងឈ្មោលនឹងក្លាយជាពណ៌ដូចឪពុក ឯកូនទោចដៃវែ ធៀនសៀងញីនឹងក្លាយជាពណ៌ដូចម្តាយ ។ ក្រៅពីនេះ កូនទោចដៃវែងធៀនសៀងមានសមត្ថភាពបន្តពូជទាប ក្នុងរយៈពេល ៤ ឆ្នាំ ដល់ ៥ ឆ្នាំទើបកើតកូនមួយដង ។

  បុគ្គលិកការងារនៃមន្ទីរគ្រប់គ្រងតំបន់ធម្មជាតិ​ថ្នាក់ខេត្ត តុងពីគួង តឹងហុង ខេត្តយូណាន បានរៀបរាប់ថា តាំងពីឆ្នាំ ២០១៩ ពួកគេបានបង្កើត និងបណ្តុះបណ្តាលក្រុមល្បាត ដែលមានជំនាញនៅទីជម្រករបស់ទោចដៃវែងធៀនសៀង ដើម្បីអភិរក្ស និងពិនិត្យហ្វូងទោចដៃវែងធៀនសៀង និងទោចដៃវែងធៀនសៀងឯកោក្នុងតំបន់អភិរក្ស។

  តាំងពីឆ្នាំ ២០២២ មក តំបន់នេះបានស្តារឡើងវិញនូវទីជម្រកសត្វទោចដៃវែងធៀនសៀងទំហំ ២៧​ ហិកតា និងច្រករបៀងសម្រាប់ហ្វូងទោចដៃវែងធៀនសៀងរស់នៅពីចំនួន ៣ ដល់ ៥ កន្លែង ។

  ប្រភព៖ប្រជាពលរដ្ឋលេលី

  ដោយ យ៉ាង វ៉ាន ហៅ ឆាង ហៅ ជូ ពានយំ ចាំង រឹនថោ

  អ្នកបកប្រែ៖刘蓉

ថ្ងៃនេះជាទិវាអន្តរជាតិសត្វទោចដៃវែង!ចំនួនសត្វនេះតិចជាងសត្វខ្លាឃ្មុំផេនដាទៀត!