៧០ ឆ្នាំកន្លងមកនេះ នៅលើផ្លូវភ្នំតាហាងមានក្រុមតន្ត្រីជនពិការភ្នែកមួយក្រុម

2022-10-27 18:25:36
ប្រភព:xinhua

  ចំពោះប្រជាជនដែលរស់នៅស្រុកលីងឈាងនៃភ្នំតាហាង អ្នកទាំងអស់ស្គាល់”ក្រុមតន្រ្តី្តជនពិការភ្នែក ” ។ ក្រុមតន្រ្តី្តជនពិការភ្នែកត្រូវបានបង្កើតនៅឆ្នាំ ១៩៤៦ ជាបឋម សិល្បករសម្តែងដោយយកបន្ទះដែកមួយគូ ស្គរមួយ និងទ្រtrichord ហើយសម្តែងសិល្បៈ”កាំបានស៊ូ” ។

  ក្នុងក្រុមតន្រ្តីជនពិការភ្នែកនេះមានជនពិការភ្នែកចំនួនជាង ៥០នាក់ ក្នុងចំណោមនោះមានយុវជនជាង១០​នាក់ ក្រៅពីសិក្សាការសម្តែង និងតន្ត្រី ពួកគេក៏សិក្សាចំណេះដឹងវប្បធម៌ផងដែរ ។

  លោក សំ សៀមីនជាតន្ត្រីករពិការភ្នែក ដែលមានអាយុ ៣៨ ឆ្នាំ គាត់ជាសិស្សក្រុមទី ១ នៃថ្នាក់ក្រុមតន្រ្តីជនពិការភ្នែក ។ លោកបានរលឹកថា “នៅឆ្នាំ ១៩៩៥ មានកុមារចំនួន ៨ នាក់បានមកចូលរួមក្រុមតន្រ្តីជនពិការភ្នែក លោក ហៅ សំស ជាប្រធានក្រុមតន្រ្តីជនពិការភ្នែក ពេលប្រឈមមុខនឹងកុមារពិការភ្នែកដែលមានអាយុ ១១ និង១២ ឆ្នាំ គាត់បានសម្រេចចិត្តបើកថ្នាក់សម្រាប់ជនពិការភ្នែក ។ ប៉ុន្តែ ពេលនោះមានអ្នកខ្លះសង្ស័យថា យើងក្រីក្រណាស់ គ្មានលុយចិញ្ចឹមខ្លួនឯងទេ តើយើងមានលុយផ្តល់ដល់កុមារនេះទៅសិក្សាឫទេ ? ប្រធានក្រុម សំ  បានឆ្លើយថា យើងមិនមានចំណេះ ប៉ុន្តែ កូនយើងត្រូវតែមាន ។ ”

  ប៉ុន្មានឆ្នាំកន្លងមកនេះ ក្រោមការជួយពីរដ្ឋាភិបាល “ថ្នាក់កុមារពិការភ្នែកពិសេស”នៃក្រុមតន្ត្រីជនពិការភ្នែកត្រូវបានបង្កើតឡើង កុមារទាំងអស់បានចុះឈ្មោះចូលសាលា ទទួលប្រាក់ឧបត្ថម្ភ និងផ្លាស់ទៅអគារសិក្សាថ្មី ។ សព្វថ្ងៃ ថ្នាក់កុមារពិការភ្នែកបានបណ្តុះបណ្តាលសិស្សចំនួនលើសពី ១០០ នាក់ ក្នុងចំណោនេះ មានសិស្សចំនួន ២០ នាក់បានប្រឡងជាប់ នឹងទទួលការអប់រំកម្រិតឧត្តម ។

  ប្រភព៖xinhua

  អ្នកបកប្រែ៖刘蓉

៧០ ឆ្នាំកន្លងមកនេះ នៅលើផ្លូវភ្នំតាហាងមានក្រុមតន្ត្រីជនពិការភ្នែកមួយក្រុម