លោកស្រី លី ណាឡ ៖​ ខ្ញុំសង្ឃឹមថា ការកសាងមូលដ្ឋានបណ្តុះបណ្តាលវប្បធម៌ឡាហ៊ូ ដើម្បីជំរុញការបន្តវេនវប្បធជនជាតិម៌ឡាហ៊ូ

2022-10-27 18:26:55
ប្រភព:云南网

  ពេលព្រឹក ថ្ងៃទី ២៤ ខែតុលា លោកស្រី លី ណាឡ អ្នកនាំពាក្យនៃគណៈប្រតិភូខេត្តយូណន​ ដែលបានចូលរួមសមាជ​បក្សកុម្មុយនីស្តចិនលើកទី២០ វិលពីទីក្រុងប៉េកាំងត្រឡប់មកទីក្រុងគុនមីញវិញ ហើយបានទទួលការសម្ភាស៍ពីអ្នកសារព័ត៌មាន ។

  លោកស្រី លី ណាឡ បានចូលរួមសមាជបក្សកុម្មុយនីស្តចិនលើកទី២០ នេះ ដោយមិនគ្រាន់តែនាំយកសំឡេងពីជនជាតិឡាហ៊ូប៉ុណ្ណោះទេ ថែមទាំងច្រៀងចម្រៀងដ៏រីករាយទៅដល់ទីក្រុងប៉េកាំងថែមទៀត។ ពេលទទួលការសម្ភាស៍ លោកស្រីបានច្រៀងចម្រៀង”យុគសម័យមានសុភមង្គល”ដែលនិពន្ធលោកស្រីនិពន្ធផ្ទាល់ដៃ ។

  លោកស្រី លី ណាឡ ជាស្ថាបនិកក្រុមហ៊ុនសិល្បៈជនជាតិឡាហ៊ូរីករាយ ឡាបោតា ស្រុកស្វយ័តជនជាតិឡាហ៊ូ ឡាងឆាង ទីក្រុងភូអឹ ។ គាត់បានខិតខំស្វែងរកវប្បធម៌ជនជាតិឡាហ៊ូ និងដឹកនាំអ្នកភូមិសរសេរចម្រៀងជនជាតិឡាហ៊ូ ដើម្បីធ្វើឱ្យមនុស្សកាន់តែច្រើនស្វែងយល់ពីវប្បធម៌ជនជាតិឡាហ៊ូ ទន្ទឹមនឹងការអភិវឌ្ឍទេសចរណ៍តំបន់ជនបទ ។

  ក្នុងរយៈពេល ១០ ឆ្នាំកន្លងមនេះ ភូមិឡាប៉ាបានប្រែមុខមាត់ជាច្រើន គឺទឹក ផ្លូវ និងអគ្គិសនីដល់ផ្ទះ នៅមុខទ្វារផ្ទះនីមួយៗបានកសាងផ្លូវគ្រួស ។ លោកស្រី លី ណាឡ បានរៀបរាប់ថា “ពីមុន អ្នកភូមិធ្វើកសិកម្មជារៀងរាល់ថ្ងៃ សព្វថ្ងៃ អ្នកភូមិរៀបចំការសម្តែងជារៀងរាល់ថ្ងៃ  ប្រាក់ចំណូលខ្ពស់ជាងមុន ។ ឆ្នាំនេះ ដើម្បីអបអរសាទរសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ យើងបានដាំស្រូវចម្រុះពណ៌ ភូមិឡាហ៊ូយើងកាន់តែស្រស់ស្អាត ជីវភាពរបស់យើងកាន់តែល្អប្រសើរ ។”

  លោកស្រី លី ណាឡ បានរៀបរាប់ទៀតថា “ពេលអនាគត យើងនឹងខិតខំស្វែងរកវប្បធម៌ឡាហ៊ូ កសាងមូលដ្ឋានបណ្តុះបណ្តាលវប្បធម៌ឡាហ៊ូ ដើម្បីធ្វើឱ្យយុវជនកាន់តែច្រើនរៀនវប្បធម៌ឡាហ៊ូ និងចូលរួមការបន្តវេនវប្បធម៌ឡាហ៊ូ ។” មិនតែប៉ុណ្ណោះទេ លោកស្រីមានផែនការប្រើប្រាស់ឈ្មោះឆ្នាំសត្វទាំង ១២ ជាភាសាឡាហ៊ូ ក្នុងការដាក់ឈ្មោះដល់បន្ទប់ផ្ទះសំណាក់ ដើម្បីធ្វើឱ្យភ្ញៀវទេសចរអាចចាប់អារម្មណ៍ពីវប្បធម៌ឡាហ៊ូ ។

  ប្រភព៖វេបសាយយូណាន

  ដោយ ឈី ជូនជូន លៀវ ឆាំង

  អ្នកបកប្រែ៖刘蓉

លោកស្រី លី ណាឡ ៖​ ខ្ញុំសង្ឃឹមថា ការកសាងមូលដ្ឋានបណ្តុះបណ្តាលវប្បធម៌ឡាហ៊ូ ដើម្បីជំរុញការបន្តវេនវប្បធជនជាតិម៌ឡាហ៊ូ