បុគ្គលិកនារីនៅប្រទេសចិនពេញនិយមលេងកីឡាប្រដាល់ក្រោយចេញពីធ្វើការ

2022-11-03 18:04:50
ប្រភព:ប្រភព៖ទស្សនាវដ្តីប្រចាំសបា្តហ៍ការរស់នៅសានលាន

បច្ចុប្បន្ននេះ កីឡាដែលនារីចូលចិត្តនោះ មិនត្រឹមតែមានកីឡាធម្មតាក្នុងបន្ទប់ហាត់ប្រាណនោះទេ គេក៏ត្រូវការកីឡាបែបប្រយុទ្ធផងដែរ។ ជាឧទាហរណ៍ ឥឡូវនេះ បុគ្គលិកនារីរបស់ក្រុងអភិវឌ្ឍន៍នៅប្រទេសចិនដូចជាក្រុងប៉េកាំង ក្រុងសៀងហៃ និងក្រុងក្វាងទុងជាដើមកំពុងពេញនិយមកីឡាប្រដាល់ក្រោយពេលចេញពីធ្វើការ។

កីឡាប្រដាល់រួមមានការវាយអ្នកដទៃ និងអ្នកដទៃវាយខ្លូន ថែមទាំងវាយក្នុងអាកាសដែរ។ ចំពោះនារីដែលលង់ស្នេហ៍កីឡាប្រដាល់អ្នកខ្លះលេងដើម្បីការពារខ្លួន អ្នកខ្លះចង់សម្រកទម្ងន់ អ្នកខ្លះចង់ចូលការប្រកួត និងខ្លះទៀតគឺចង់ប្រដាល់តែប៉ុណ្ណោះ។

កញ្ញាMiaដែលលង់ស្នេហ៍កីឡាប្រដាល់ បាននិយាយថា៖ “សម្រាប់អ្នកមិនហាត់ប្រដាល់ កីឡាប្រដាល់គឺជាកីឡាដែលមានលក្ខណៈវាយប្រហារប៉ុន្តែ តាំងពីចាប់ផ្តើមលេងកីឡាប្រដាល់ យូរៗទៅ នឹងមានអារម្មណ៍ទទួលក្តីសុខពីខាងក្នុងទៅខាងក្រៅ។កីឡាប្រដាល់មិនត្រឹមតែអាចពង្រឹងសុខភាពប៉ុណ្ណោះទេ ថែមទាំងអាចបន្ធូរសម្ពាធពីការរស់នៅ ឬការងារដែរ ។ ទន្ទឹមនឹងនោះក៏អាចស្គាល់មិត្តភ័ក្តិបានច្រើន និងធ្វើឱ្យខ្លួនឯងកាន់តែមានទំនុកចិត្តផងដែរ”។

 

ពេលថ្ងៃទៅធ្វើការ ពែលយប់ហាត់ប្រដាល់ នេះគឺជារបៀបរស់នៅរបស់បុគ្គលិកនារីក្នុងប្រទេសចិន។ "Keep it real, stay with the fight!(ការរក្សាភាពពិតប្រាកដ នៅជាមួយការប្រដាល់!" បានក្លាយជាការជំនឿសម្រាប់ការហាត់កីឡារបស់គេ។

  

មានគេនិយាយថា នាពេលបច្ចុប្បន្ន កីឡាប្រដាល់ដែលគេពេញនិយមបំផុត ហៅថា "BC"(BODYCOMBAT) ដែលជាកីឡាកាយសម្បទាដែលរួមបញ្ចូលគ្នានូវក្បាច់គុនចិន ប្រដាល់ថៃ ប្រដាល់លោកខាងលិច ការ៉ាតេដូ និងតេក្វាន់ដូជាដើម។ ពេលវាយប្រដាល់នេះ អ្នកលេងនឹងបង្កើតកម្លាំងវាយខ្លាំង និងមានអារម្មណ៍សប្បាយរីករាយ៕

ប្រភព៖ទស្សនាវដ្តីប្រចាំសបា្តហ៍ការរស់នៅសានលាន

អ្នកសារព័ត៌មាន៖សា ផោជឺ

អ្នកបកប្រែ៖ 李吒

បុគ្គលិកនារីនៅប្រទេសចិនពេញនិយមលេងកីឡាប្រដាល់ក្រោយចេញពីធ្វើការ