ទីក្រុងមីឡឹបង្កើត”បណ្ណាគារក្នុងព្រៃ”លើកដំបូង

2022-01-07 16:38:19 |ប្រភព:xinhua

តើមើលសៀវភៅក្នុងព្រៃមានចំណាប់អារម្មណ៍យ៉ាងដូចម្តេច ? ឆ្ងាយពីភាពអ៊ូអរក្នុងទីក្រុង មើលសៀវភៅក្នុងព្រៃដែលគួរឱ្យគេមានចាប់អារម្មណ៍មានភាពកក់ក្តៅ និងសប្បាយចិត្ត ។



នាថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ “បណ្ណាគារព្រៃរ៉ានវេង”ដែលជាបណ្ណាគារព្រៃទី១ របស់ក្រុងមីឡឹមណ្ឌលស្វយ័តជនជាតិ ហានី ជនជាតិយី បានធ្វើអាជីវកម្មជាផ្លូវការ !



 

តាមប្រភពព័ត៌មានបានឱ្យដឹងថា ការរចនារបស់បណ្ណាគារព្រៃរ៉ានវេងពិសេស មានភាពស្រស់ស្អាត ហើយនៅជិតស្ពានកញ្ចក់សៀមូ ។


បណ្ណាគារព្រៃរ៉ានវេងមានទំហំ ២៥០០ ម៉ែត្រការ៉េ ចែកជាពីរជាន់ អាចផ្ទុកមនុស្ស ១០០ នាក់អានក្នុងពេលតែមួយ និងមានសៀវភៅរាប់ម៉ឺនក្បាល ។ ក្នុងបណ្ណាគារនេះមានតំបន់ពិសាភេសជ្ជ នៅខាងក្រៅបណ្ណាគារគឺជាព្រៃ ពេលនៅជាន់ទី២ គេអាចមើលឃើញទីក្រុងមីឡឹដ៏ស្រស់ស្អាត ។

  អ្នកបកប្រែ៖刘蓉