ការប្រឡងឆមាសក្រោយ”ការកាត់បន្ថយបន្ទុកពីររបស់សិស្ស” សិស្សប្រែពីការធ្វើវិញ្ញាសាក្រដាសមកជាការលេងល្បែង

2022-01-17 17:01:36 |ប្រភព:xinhua

  ជិតដល់ការប្រឡងឆមាស ដើម្បីការឆ្លើយតបទៅនឹងគោលនយោបាយ”កាត់បន្ថយបន្ទុកពីររបស់សិស្ស” (ការកាត់បន្ថយបន្ទុកការងារផ្ទះច្រើន និងការបណ្តុះបណ្តាលក្រៅសាលាសម្រាប់សិស្សក្នុងការអប់រំជាកំហិត) សិស្សថ្នាក់ទី ១ និងទី ២ របស់បឋមសិក្សាទីក្រុងហឹហ្វី ខេត្តអាហ្វឹ មិនធ្វើការប្រឡងវិញ្ញាសាតាមក្រដាស ដោយមានសាលាជាច្រើនច្នៃប្រឌិតរបៀបការប្រឡង​ ដូចជាការប្រើការលេងល្បែង ដើម្បីវាយតំលៃសមត្ថភាពរបស់សិស្សក្នុងការអាន និងការគណនាជាដើម ។

នាថ្ងៃទី ១១ ខែមករា សិស្សទទួលការវាយតំលៃចំណេះដឹងភីនអ៊ីន(ដូចស្រៈនិងព្យញ្ជនៈក្នុងភាសាខ្មែរ) នៅសាខាសាលាហ្វឹងលីននៃក្រុមហ៊ុនអប់រំបឋមសិក្សាមឺងយាន់ទីក្រុងហឹហ្វី ។

នាថ្ងៃទី ១១ ខែមករា សិស្សកំពុងទទួលការវាយតំលៃសិល្បៈរួមបញ្ចូលគ្នាជាមួយកីឡានៅសាខាសាលាហ្វឹងលីននៃសាលាអប់រំបឋមសិក្សាមឺងយាន់ទីក្រុងហឹហ្វី ។

នាថ្ងៃទី ១១ ខែមករា នៅសាលាឋមសិក្សាស៊ីយូ គ្រូកំពុងវាយតំលៃសមត្ថភាពអក្ខរកម្មរបស់់សិស្ស ។

នាថ្ងៃទី ១១ ខែមករា សិស្សកំពុងទទួលការវាយតំលៃគណិតវិទ្យារួមបញ្ចូលគ្នាជាមួយកីឡានៅសាខាសាលាហ្វឹងលីននៃសាលាអប់រំបឋមសិក្សាមឺងយាន់ទីក្រុងហឹហ្វី ។

នាថ្ងៃទី ១១ ខែមករា នៅសាលាឋមសិក្សាស៊ីយូ សិស្សកំពុងទទួលការវាយតំលៃគណិតវិទ្យាពលកម្ម ដោយការរៀបចំកាបូបសាលាដោយឯករាជ្យ ។

នាថ្ងៃទី ១១ ខែមករា នៅសាលាបឋមសិក្សាក្រោមសាកលវិទ្យាល័យគរុកោសល្យហឹហ្វី សិស្សកំពុងវាយតំលៃពីសមត្ថភាពក្នុងការបញ្ចេញមតិជាភាសាចិន ។

 អ្នកបកប្រែ៖刘蓉