នៅខេត្តយូណានប្រទេសចិន កូនដំរីព្រៃជាច្រើនបានកើតក្នុងពេលតែមួយ

2022-01-19 10:24:30 |ប្រភព:xinhua

  ថ្មីៗនេះ បុគ្គលិកការងារបានរកឃើញមានកូនដំរីព្រៃចំនួន ៦ ក្បាលបានកើតក្នុងហ្វូងដំរីចំនួន ៤ ដែលបានបង្ហាញឱ្យដឹងថា ថ្មីៗនេះកូនដំរីព្រៃជាច្រើនបានកើតក្នុងពេលតែមួយ ហើយមានន័យថា ដំរីអាស៊ីព្រៃចំនួន ៣០០ក្បាល កំពុងបន្តពូជប្រកបដោយសុខភាពល្អ ។

  លោក ប៉ា វីមាន គ្រូពេទ្យដំរីព្រៃនៃជ្រលងដំរីព្រៃបានរៀបរាប់ថា ក្នុងខែមករាដល់ខែមេសាជារៀងរាល់ឆ្នាំ ជារយៈពេលកំពូលដំរីធ្វើ​ដំណើរ ក៏ជារយៈពេលកំពូលកូនដំរីព្រៃអាស៊ីកើតកូន ។ កូនដំរីចំនួន ៦ នោះមកពីដំរីគ្រួសារបាត់ត្រចៀកតូច ដំរីគ្រួសារបាត់ត្រចៀកធំ គ្រួសាររ៉ានរ៉ាន និងគ្រួសារតាប៉ាលូ  កូនដំរីចំនួន ៦ នោះមានសុខភាពល្អ ។

  ក្នុងរយៈពេលពីរឆ្នាំកន្លងទៅនេះ បុគ្គលិកបានរកឃើញដំរីចំនួន ១០០ ក្បាល ។ ដំរីព្រៃភាគច្រើនជម្រកនៅមណ្ឌលស្វយ័តជនជាតិតៃ ស៊ីសាំងប៉ាណា ទីក្រុងភូអឺ ទីក្រុងលានចាំង ក្រោយពីការសង្គ្រោះនិងការការពារក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ ចំនួនដំរីបានកើនឡើងដល់ ៣០០ ក្បាល ។




  

  អ្នកបកប្រែ៖刘蓉