កូនម៉ុងសាយ

2022-02-14 17:27:43 |ប្រភព:中国新闻网

  ម៉ុងសាយរបស់ប្រទេសចិនមានប្រវត្តិសាស្រ្តយូរលង់មកហើយ ម៉ុងសាយបែងចែកជាម៉ុងសាយខាងជើង និងម៉ុងសាយ​ខាងត្បូង។ ម៉ុងសាយខាងត្បូងត្រូវមានជំនាញក្បាច់គុន និងកំណាច ។ ម៉ុងសាយខាងជើងភាគច្រើនជាការសម្តែង គួរឱ្យស្រលាញ់ណាស់ ។ ម៉ុងសាយខេត្តក្វាងទុងជាម៉ុងសាយខាងត្បូង ជាបេតិកភណ្ឌវប្បធម៌អរូបីរបស់ជាតិចិន ។


  ជាធម្មតា ម៉ុងសាយខេត្តក្វាងទុងជា”ឆាឈាង” សត្វតោខាំបន្លែបៃតងឲ្យល្អិតហើយខ្ជាក់ចេញ ដែលមានន័យថា បង្កើតលុយក្នុងគ្រប់ទីកន្លែង ។ ប៉ុន្តែ ម៉ុងសាយមិនគ្រាន់មានតែចេះក្បាច់គុននោះទេ អ្នកលោតម៉ុងសាយស្តាប់សម្លេង គង​និង​ស្គរ និងតាមទឹកមុខ”ភាពរីករាយ​កំហឹង​ ទុក្ខព្រួយ​ ភាពសប្បាយរីករាយ ​ការភ្ញាក់ផ្អើល ​ការសង្ស័យ ការធ្វើ​ចលនា និង​ភាពស្ងៀមស្ងាត់” ហើយធ្វើឥរិយាបថ”ដកថយ រំកិល ហោះ ធ្លាក់ចុះ គេច បង្វិល”ជាដើម ដើម្បីធ្វើឱ្យម៉ុងសាយកាន់តែមានភាពរស់រវើក ។


  អ្នកបកប្រែ៖刘蓉